Views: 3
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានកាលពីថ្ងៃសុក្រថា ការដឹកជញ្ជូនអាវុធ “យឺតយ៉ាវ” ពីបណ្តាប្រទេសលោកខាងលិច កំពុងគំរាមកំហែងការវាយបករបស់គាត់ ដោយអំពាវនាវសុំអាវុធដ៏មានឥទ្ធិពលនិងរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីរុញច្រានកងកម្លាំងរុស្ស៊ី។
អ៊ុយក្រែនបានបើកការវាយបករបស់ខ្លួនកាលពីខែមិថុនា បន្ទាប់ពីស្តុកទុកអាវុធលោកខាងលិចយ៉ាងច្រើនប៉ុន្តែទទួលជ័យជម្នះតិចតួច ខណៈកងទ័ពរបស់ខ្លួនជួបប្រទះនឹងខែលការពារយ៉ាងរឹងមាំរបស់រុស្ស៊ី។
លោកហ្សេលេនស្គីបាននិយាយនៅក្នុងអត្ថាធិប្បាយដែលចេញផ្សាយនៅលើវេបសាយប្រធានាធិបតីថា “រាល់ដំណើរការទាំងអស់កាន់តែស្មុគស្មាញនិងយឺតយ៉ាវជាងមុន រាប់ចាប់ពីការអនុម័តរហូតដល់ការផ្តល់ជូនអាវុធ”។
លោកបានព្រមានថា “ការដែលវាប្រើពេលកាន់តែយូរ មនុស្សនឹងកាន់តែរងគ្រោះ”៕

លោកហ្សេលេនស្គី ៖ “ការដែលវាប្រើពេលកាន់តែយូរ មនុស្សនឹងកាន់តែរងគ្រោះ”