Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហុកគី ប្រកាសថា ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ស៊ីហ្គេម

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា លោក កាំង សុធា បានក្អេងក្អាងថា មកទល់ពេលនេះ ក្រុមកីឡាករ កីឡាការិនីហុកគីកម្ពុជា បានត្រៀមខ្លួនរួចហើយ ដើម្បីប្រជែងមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាង មុខនេះ។

កីឡាករ កីឡាការិនី​បានបង្កើនការហ្វឹកហាត់ ជាច្រើនខែមកហើយ ពេលនេះ ពួកគេមិនមានអ្វីដែលជាការខ្វះខាតឡើយ។ ទាំងកម្លាំងកាយ ទាំងបច្ចេកទេស កលល្បិច គឺមានគ្រប់គ្រាន់ទាំងអស់ តែទោះជាយ៉ាងនេះក្ដី ក៏ពួកគេ នៅតែបន្ដបង្កើន ការហ្វឹកហាត់ដដែល។

សម្រាប់ស៊ីហ្គេមនៅកម្ពុជានេះ លើប្រភេទកីឡាហុកគីកម្ពុជា បានសម្រេចដាក់ ៤ វិញ្ញាសា ឲ្យប្រកួត ដែលក្នុងនោះ មានវិញ្ញាសា ក្នុងសាលបុរស-នារី និងវិញ្ញាសាលើ ក្ដារបុរស-នារី ។

ប្រភេទកីឡានេះ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២ (CAMSOC) បានកំណត់ឲ្យរកមេដាយមាស ឲ្យបានមួយគ្រឿង។ តែលោក កាំង សុធា បានបង្ហាញ ពីមហិច្ឆតាថា សហព័ន្ធ ចង់បានដល់ទៅ ២ គ្រឿងឯណោះ។

លោកអគ្គលេខាធិការរូបនេះ បានបង្ហាញនូវជំនឿចិត្តថាៈ ហុកគិ នឹងរកឲ្យបានមេដាយ
គ្រាន់តែមិនទាន់ហ៊ានកំណត់ថា នឹងបានមេដាយ លើវិញ្ញាសាណាមួយប៉ុណ្ណោះ។

សូមបញ្ជាក់ថា ហុកគី ជាប្រភេទកីឡាមួយ ដែលកម្ពុជា មានសក្ដានុពលគ្រាន់បើ គឺអាចលេងបានប្រដំប្រសងគ្នា ជាមួយប្រទេសខ្លាំងៗ ក្នុងតំបន់ និងបណ្ដាប្រទេស អាស៊ីមួយចំនួន៕ V / N

Post navigation