Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Hummer​អគ្គិសនី​ប្រភេទ SUV​ស៊េរី​ឆ្នាំ ២០២៤​ដំបូង​បំផុត ដាក់លក់​ដេញថ្លៃ​បាន​៥០​ម៉ឺន​ដុល្លារ​ទាប​ជាង​រថយន្ត​ភី​ក​អាប់​ស៊េរី​មុន ២ លាន​ដុល្លារ​

Views: 13

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ រថយន្ត GMC Hummer EV SUV ស៊េរី​ឆ្នាំ ២០២៤ ដំបូង​បំផុត​បាន​ដាក់លក់​កាលពី​ចុង​សប្តាហ៍ ហើយ​តម្លៃ​ដេញថ្លៃ ៥០០.០០០​ដុល្លារ​របស់​វា​គឺ​ពិតជា​ធូរ​​ថ្លៃ​ណាស់​។ នោះ​គឺ​ដោយសារតែ ទោះបីជា​តម្លៃ​ខ្ពស់​របស់​វា​មាន​ប្រហែល ៥ ដង​នៃ​រថយន្ត MSRP​របស់​វា​ក៏​ដោយ ក៏​វា​នៅតែ​មាន​តម្លៃ​ទាប​ជាង​រថយន្ត​ភី​ក​អាប់ Hummer EV ដំបូង​ក្នុង​ឆ្នាំ ២០២១ ដល់​ទៅ​រាប់​លាន​ឯណោះ​។​

​ពិត​ណាស់​វា​ធូរ​ថ្លៃ​រាប់លាន​។ ក្នុង​ខែមីនា ឆ្នាំ ២០២១ ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ចំណាយ​ប្រាក់​ចំនួន ២,៥ លាន​ដុល្លារ​សម្រាប់​រថយន្ត​ភី​ក​អា​ប់ Hummer EV ដំបូង​ចេញពី​ត្រកូល​រថយន្ត Hamtramck របស់​ក្រុមហ៊ុន General Motors នេះ​បើ​យោង​តាម​សារព័ត៌មាន Detroit Free Press ។

​ការលក់​រថយន្ត Hummer EV SUV ដំបូង​បំផុត​កាលពី​ចុង​សប្តាហ៍​មិន​ត្រឹមតែ​ជា​ការ​សន្សំ​ប្រាក់​ចំនួន ២​លាន​ដុល្លារ​សម្រាប់​អ្នក​ទិញ​ដែល​មានសំណាង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា​ការរួមចំណែក​មួយ​ផ្សេង​​ទៀត​ដល់​សប្បុរសធម៌​សម្រាប់​ម៉ូ​ដែល​ទីមួយ​នេះ​ផង​ដែរ ដែល​វា​សុទ្ធតែ​ដើម្បី​បុព្វហេតុ​ល្អ​ប៉ុណ្ណោះ​។​

​ដូច​រថយន្ត​ភី​ក​អាប់​ដែរ អ្នក​ទិញ​រថយន្ត SUV នេះ​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​ទេ ប៉ុន្តែ​ការដេញថ្លៃ​ឈ្នះ​ត្រឹម​តម្លៃ ៥០០.០០០ ដុល្លារ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អង្គការ Tread Lightly! ជា​អង្គការ​អភិរក្ស​ដែល​ឧទ្ទិស​ដល់​ការថែរក្សា​ទីធ្លា​ទំនេរ​នៅ​ខាងក្រៅ​សម្រាប់​អ្នក​បើក​ឡាន​បែប Off-road​ជំនាន់​ក្រោយ​។

​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​យូ​ថា​នេះ​បាន​រៃ​អង្គាស​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​សម្រាប់​ការអប់រំ និង​សម្របសម្រួល​គម្រោង​ឆ្ការ​ផ្លូវ​ក្នុងព្រៃ និង​គម្រោង​បង្កើត​ផ្លូវ​បែប Off-road​រាប់សិប​ចាប់​តាំង​​ពី​ឆ្នាំ ២០២០៕

រថយន្ត GMC Hummer EV SUV ស៊េរី​ឆ្នាំ ២០២៤ ដំបូង​បំផុត លក់​ដេញថ្លៃ​បាន ៥០ ម៉ឺន​ដុល្លារ

Post navigation