Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហ្វាំង​ឡ​ង់​ហាមឃាត់​ទេសចរ​រុស្ស៊ី ដើម្បី​ទប់ស្កាត់​ជំនន់​ជន​ស៊ីវិល​ដែល​រត់គេច​ពី​ការ​កេណ្ឌ​ទ័ព​ទៅ​ច្បាំង​នៅ​អ៊ុ​យក្រែន​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ហ្វាំង​ឡង់​បានបិទ​ព្រំដែន​របស់​ខ្លួន​ចំពោះ​អ្នកទេសចរ​រុស្ស៊ី​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​យប់មិញ (​ឈានចូល​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​នេះ​)​បន្ទាប់​ពី​លំហូរ​ចូល​ដ៏​ធំ​​នៃ​បុរស​វ័យ​ធ្វើ​ទាហាន ដែល​ភៀសខ្លួន​ចេញពី​ប្រទេស​បន្ទាប់​ពី​បទ​បញ្ជា​កេណ្ឌ​ទ័ព​របស់​លោក​ពូ​ទីន​។​

​ចរាចរណ៍​អ្នកដំណើរ​នៅតាម​ព្រំដែន​នឹង​ត្រូវ​រឹតត្បិត​យ៉ាងខ្លាំង ដោយ​ជន​ស៊ីវិល​រុស្ស៊ី​ដែលមាន​ទិដ្ឋាការ​ទេសចរណ៍​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic) នេះ​ទៀត​ទេ​។​

​រដ្ឋមន្ត្រីការបរទេស​លោក ផេក​កា ហា​វី​ស្តូ (Pekka Haavisto) បាន​និយាយថា “​ការសម្រេចចិត្ត​ជាគោលការណ៍​នេះ​មាន​គោលបំណង​ទប់ស្កាត់​ទាំងស្រុង​នូវ​ទេសចរណ៍​រុស្ស៊ី​ទៅកាន់​ហ្វាំង​ឡ​ង់ និង​ការឆ្លងកាត់​ពាក់ព័ន្ធ​តាមរយៈ​ហ្វាំង​ឡ​ង់​”​។​

​រដ្ឋាភិបាល​បាន​បង្ហាញ​លេស​នៃ​ការសម្រេចចិត្ត​របស់​ខ្លួន​ដោយ​និយាយថា​ការ​បន្ត​មក​ដល់​នៃ​ភ្ញៀវទេសចរ​រុស្ស៊ី​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រទេស ដោយ​មិន​បាន​បញ្ជាក់បន្ថែម​នោះទេ​។​

​លោក​បាន​បន្ថែមថា ការចូល​មក​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​ការងារ​និង​ការសិក្សា នឹង​នៅតែ​ត្រូវបាន​អនុញ្ញាត​។​

​លោក​ហា​វី​ស្តូបា​ននិយាយថា បទបញ្ជា​កេណ្ឌ​ទ័ព​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​ការសម្រេចចិត្ត​របស់​គាត់​។​

​នៅ​ដើមខែ​នេះ ហ្វាំង​ឡង់​បាន​កាត់បន្ថយ​ចំនួន​ទិដ្ឋាការ ដែល​ចេញ​ឱ្យ​ពលរដ្ឋ​រុស្ស៊ី រួម​ទាំង​សម្រាប់​គោលបំណង​ទេសចរណ៍​។​

​មានតែ​មួយ​ភាគ​ដប់​នៃ​ចំនួន​ទិដ្ឋាការ​ធម្មតា​ប៉ុណ្ណោះ​ត្រូវបាន​ចេញ​នៅ​ក្នុង​ចំណាត់ការ​មួយ​ដែល​គេ​មើលឃើញថា​ជា​ការបង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ុ​យក្រែន​៕

​បុរស​រុស្ស៊ី​វ័យ​ធ្វើ​ទាហាន​សម្រុក​ចេញ​ទៅ​ហ្វាំង​ឡាំង​តាម​ព្រំដែន​គោក

Post navigation