Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហ្វីលីពីន​និង​អាម៉េរិក​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដោយ​ផ្តោត​លើ​ការការពារ​ទឹកដី​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(VNExpress)៖​ទាហាន​ហ្វីលីពីន​កំពុងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ជា​មួយ​សម​ភាគី​អាម៉េរិក​នៅក្នុង​ជំរំ​យោធា​ធំ​បំផុត​របស់​ខ្លួន ជា​ផ្នែក​នៃ​ការហ្វឹកហាត់​ដើម្បី​ពង្រឹង​សមត្ថភាព​​យោធា​របស់​កងទ័ព​ហ្វីលីពីន​ប្រឆាំង​នឹង​ការ​គំរាម​មកពី​ខាងក្រៅ​។​

​ការហ្វឹកហាត់​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតីហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ បាន​សំរេចចិត្ត​កាលពី​ខែ​កុម្ភៈដើម្បី​អនុញ្ញាតអោយកងទ័ព​អាម៉េរិក​អាចចូលប្រើ​បន្ទាយ​ទាហាន​ហ្វីលីពីនបន្ថែម ជា​ចំណាត់​​ការ​មួយ​ដែល​បាន​ធ្វើអោយ​ចិន​មិន​សប្បាយចិត្ត​និង​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ថា​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​។​

​ទាហាន​ហ្វីលីពីន​និង​អាម៉េរិក​ជាង​៣.០០០​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រយៈពេល​បី​សប្តាហ៍​ឈ្មោះថា Salaknib​កាលពី​ថ្ងៃ​សុក្រ​ដោយពួកគេបាន​ហាត់​បាញ់កាំភ្លើង​ប្រឆាំង​រថក្រោះ​និង​អាវុធ​ធុន​តូច​​ព្រមទាំង​បាញ់​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ខ្ពស់​ហាយ​ម៉ាស​(Himars)​។​

​នាយទាហាន​ហ្វីលីពីន​លោក​វរសេនីយ៍ តា​រ៉ា កាយ​តុ​ន​(Tara Cayton)​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា​« ឥឡូវ​យើង​ប្រែក្លាយ​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង​ទៅជា​ប្រតិបត្តិ​ការការពារ​ទឹកដី​»​។​

​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​ធ្វើឡើង​នៅ​បន្ទាយ​ហ្វ​ដ ម៉ាក​សាយ​សាយ​(Fort Magsaysay)​នៅ​កោះ​លូ​ហ្សុន​(Luzon)​ដែល​ជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​យោធា​ចំនួន​ប្រាំ​ដែល​អាម៉េរិក​អាចចូល​ប្រើ​​និង​ដាក់​ទ័ព​នៅក្រោម​កិច្ចព្រមព្រៀង​ជំរុញកិច្ច​សហ​​ប្រតិបត្តិការ​យោធា​ហៅថា​EDCA​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​។​

​សមយុទ្ធ​ប្រចាំឆ្នាំ​Balikatanនៅ​ទីបំផុត​នឹង​មាន​ការចូលរួម​ពី​ទាហាន​១៧.៦០០​នាក់​មក​ពី​ភាគី​ទាំងសងខាង រួម​មាន​ទាហាន​ប្រមាណ​១២.០០០​នាក់​មក​ពី​អាម៉េរិក​។​វា​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​​ចំ​ពេល​ហ្វីលីពីន​តវ៉ា​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា អំពើ​ឈ្លានពាន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

ទាហាន​ហ្វីលីពីន​និង​អាម៉េរិក​បាញ់​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​ហាយ​ម៉ាស​នៅក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​កាលពី​ថ្ងៃ​៣១​មីនា​នៅ​បន្ទាយ​ហ្វ​ដ ម៉ាក​សាយ​សាយ​

Post navigation