Cambodia

ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​កម្ពុជា ក្នុង​ប្រតិបត្តិ​ការដោះមីន

ភ្នំពេញ​ ៖ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្នុងនាម​រដ្ឋាភិបាល​ឥណ្ឌា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ឥណ្ឌា​ចំនួន ១,៥​លាន​អាមេរិក សម្រាប់​ការ​ផ្តល់​ឧបករណ៍​ដោះមីន​ដល់​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ឥណ្ឌា​នេះ បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា​នេះ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ​។

ជំនួយឥតសំណង​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​សម្រាប់​ជា​ឧបករណ៍​ដោះមីន មកដល់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​(RCAF)​នេះ សម្រាប់​បង្កើន​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​បេសកកម្ម​មនុស្សធម៌​។

សូម​បញ្ជាក់​ថា ជំនួយ​នេះ​ត្រូវ​បាន​ប្រកាស​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា កាលពី​ឆ្នាំ​កន្លងទៅ​នៅ​កម្ពុជា​៕
សុង​យោ

 

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Bayern have agreed a 4+1 contract with Ajax defender Dest
Will Juventus take a 10th consecutive League title? Three out of four of our Serie A specialists think not
Norwich refused to sell Barca defender Aarons for 20 million pounds
Aston Villa bought winger Lyon Traore for 17 + 2 million pounds
Genoa have leased Zappacosta from Chelsea and Piazza from Juve
A Lebanese football player has died after being shot in the head. It was held near the funeral where shots were fired in the air
Arteta on Barca and Inter's Interest in Aubameyang: Arsenal are as big a club as they are