Cambodia

ឥណ្ឌា​បិទ​តំបន់​ឆ្លង​វីរុស​កូវី​ដ​១៩​បន្ថែមទៀត ខណៈ​ដែល​ករណី​ឆ្លង​កើនឡើង​ជិត ៨០០.០០០​នាក់​

ចែករម្លែក

​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ២៦.៥០៦​នាក់ កាលពី​ថ្ងៃ​សុក្រ​ទី​១០​ខែកក្កដា ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​បិទ​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​និង​បិទ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ផលិត​​រថយន្ត រោងចក្រ​ផលិត​ថ្នាំពេទ្យ​និង​ស្រា​។​

​ករណី​ឆ្លង​ថ្មី​នេះ​បាន​នាំឱ្យ​ឥណ្ឌា​មាន​ករណី​ឆ្លង កើន​ដល់​ជិត ៨០០.០០០ នាក់ ដែល​ជា​ការផ្ទុះ​វីរុស​ខ្លាំង​បំផុត​លំដាប់​ទី​៣​នៅលើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​និង​ប្រេ​ស៊ីល​។​

​ក្រសួង​សុខាភិបាល​បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា​មាន​មនុស្ស​ស្លាប់​ជាង ២១.០០០ នាក់​នៅ​ប្រទេស​ឥណ្ឌា​ចាប់តាំងពី​ករណី​ឆ្លង​ដំបូង​ត្រូវបាន​រកឃើញ​កាលពី​ខែ​មករា​។​

​ក្រុង​ញូវដេលី​រួម​ជាមួយ​រដ្ឋ​ម៉ា​ហា​រាស្ត្រា​និងរ​ដ្ឋ​តា​មីល ណា​ឌូ មាន​ករណី​ឆ្លង​វីរុស​ប្រហែល​៦០​ភាគរយ​នៃ​ចំនួន​ករណី​ឆ្លង​សរុប​របស់​ឥណ្ឌា​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី លោក ណារិន ដ្រា​ម៉ូឌី បាន​ជំរុញ​ឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ដោយកូវី​ដ​១៩ ងើប​ឡើងវិញ​និង​បាន​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ចូលធ្វើការ​វិញ​ដោយ​រ៉ូ​ណា​កាល​​ពី​ដើមខែ​មិថុនា​បាន​បន្ធូរបន្ថយ​ការបិទ​ប្រទេស​ជា​លើកដំបូង ដែល​បាន​ដាក់​កាលពី​ខែ​មីនា នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់​នេះ​៕

​បុគ្គលិក​សុខាភិបាល​ត្រូវបាន​អមដំណើរ​ដោយ​ប៉ូលិស​ដើម្បី​ចុះទៅពិនិត្យ​សុខភាព​រក​វីរុស​កូរ៉ូណា​ក្នុងចំណោម​អ្នកក្រុង​មុំ​បៃ​កាលពី​ថ្ងៃ​១០​កក្កដា​

Football news:

Raheem sterling: Looking for tickets to Lisbon. From the 10th to the 24th. Retweet if you can help
Pep Guardiola: Gabriel is the best player of matches with Real Madrid
Three heroes of Lyon in the match with Juve – among them the defender, whom the fans drove in the fall
Manchester City and Lyon will meet in the 1/4 final of the Champions League on August 15 at Jose Alvalade
Photo of Pep and Zizou – just a gift for Showsport users
Ronaldo was eliminated so early from the Champions League for the first time in 10 years, although he tried very hard – in the playoffs for Juve, only he scores
Rudi Garcia: to Pass Juventus is a feat. The most pleasant defeat in my career