ប្រែសម្រួលៈវាសនា/ហ្សការតា៖ឥណ្ឌូនេស៊ី បានរាយការណ៍កំណើននៃការឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស៦.២៦៧នាក់បានឆ្លងវីរុសដែលបង្កជំងឺកូវីដ១៩នេះនៅ២៤ម៉ោងកន្លងទៅ។តួលេខចុងក្រោយនេះ ធ្វើអោយឥណ្ឌូនេស៊ី មានអ្នកឆ្លងវីរុសនេះកើនដល់ ៥៣៤.២៦៦នាក់ ។
វាជាតួលេខឆ្លងខ្ពស់បំផុតទី៣នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមក សំរាប់ប្រជាជាតិនៅអាស៊ីអាគ្នេយ៍មួយនេះ។
របាយការណ៍ក៏បាននិយាយថា អ្នកជំងកូវីដ១៩ចំនួន១៦៩នាក់បានស្លាប់ ដែលនាំអោយជនរងគ្រោះដល់ជីវិតពីជំងឺផ្លូវដង្ហើមនេះឡើងដល់១៦.៨១៥នាក់។និយាយទៅ ឥណ្ឌូនេស៊ីមានករណីឆ្លងនិងស្លាប់ដោយកូវីដ១៩ ខ្ពស់ជាងប្រទេសណាៗទាំងអស់នៅអាស៊ីអាគ្នេយ៍៕
ឥណ្ឌូនេស៊ីមានករណីឆ្លងនិងស្លាប់ដោយកូវីដ១៩ ខ្ពស់ជាងប្រទេសណាៗទាំងអស់នៅអាស៊ីអាគ្នេយ៍