Cambodia

ជា​រៀងរាល់ថ្ងៃ ​នៅក្នុង​ក្រុង​សៀមរាប​នៅ​តែ​មាន​រថយន្ត​ខ្នាត​យក្ស​សម្រុក​ដឹកទំនិញ​ចូល​ក្រុង​បង្ក​ការ​កកស្ទះ​និង​បំផ្លាញ​ផ្លូវ​សា​ធារ​ណៈ

សៀម​រា​ប ៖ ប្រជាពលរដ្ឋ​ក៏​ដូច​មន្ត្រីរាជការ​មួយចំនួន​នៅក្នុង​ក្រុង​សៀមរាប​បាន​រអ៊ូរទាំ​ពេញមាត់​កប់​ថា ​ពួកគាត់​សព្វថ្ងៃនេះ​មានការ​ធុញថប់​យ៉ាង​ខ្លាំង ចំពោះ​រថយន្ត​ខ្នាត​យក្ស តែងតែ​បើកបរ​ចូល​ក្រុង ហើយ​កកស្ទះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ មិន​ថា​នៅ​ក្នុង​ក្រុង​នោះ​ទេ សូម្បី​តែ​ផ្លូវ​នៅ​ក្នុងភូមិ​ខ្នារ​សង្កាត់ ជ្រាវ ក៏​មាន​ឡាន​ខ្នាត​យក្ស​នេះ​ដឹកទំនិញ​មក​សាង ជា​បន្តបន្ទាប់​ដោយ​មិន​ព្រម​ចូល​ទៅ​បេន​
​នោះទេ។

ជុំវិញ​នូវ​ការ​រិះ​គុណ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​មន្ត្រីរាជការ​មួយចំនួន​បញ្ហា​សណ្តាប់​ធ្នាប់​នេះ​ដែរ នគរបាល​ចរាចរណ៍​បាន​អះអាង​ថា នឹងមិន​ឲ្យមាន​រថ​យន្ត​ខ្នាត​ធំ ចូល​ចត​សាង​ទំនិញ កណ្តាល​ក្រុង​សៀមរាប​ទៀត​ឡើយ​ ករណីនេះ​នឹង​ចាត់វិធានការ​ឲ្យ​បាន​ម៉ត់ចត់​បំផុត​។

លោក​វរសេនីយ៍ឯក​ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ថ្លែង ប្រាប់​តាម​ទូរ​សព្ទ​ថា ករណី​រថយន្ត​ខ្នាត​ធំ​ដែល​ចូលមក​ចត​កណ្តាល​ក្រុង ដាច់ខាត​ត្រូវតែ​ចាត់វិធានការ​។

ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ន ចំណាន ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ លោក​បាន​ឲ្យ​ដឹង​តាម​ទូរសព្ទដៃ​នូវ​រសៀល​ម៉ោង ៤ និង​០០​នាទី​ ក្នុង​ថ្ងៃទី ០៥ ខែសីហា ២០២០​នេះ​ថា បញ្ហា​រថយន្ត​ខ្នាត​យក្ស​ដឹកទំនិញ​នេះដែរ លោក បាន​បញ្ជាក់​ថា គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​ចូល​ក្រុង​បាន នោះ​ទេ ដោយមាន​មូលហេតុ ពីរ ទី​១ បើ​រថយន្ត​ដឹកទំនិញ​នោះ​មក​ពីរ​លិច ហើយ​មាន​ឃ្លាំង​នៅ​ខាងក្រៅ​ផ្លូវ​ក្រវាត់​ក្រុង អាច​ចូល​ទៅ​ចត​ផ្តូ​រ ឥ​វ៉ាន់​ដាក់​ទៅ​ឡានតូចៗ​បាន តែបើ​សិន​មិនមាន​ឃ្លាំង នូវ​ខាង​ក្រៅ​ផ្លូវ​ក្រវាត់​ក្រុង​ទេ​នោះ គឺ​រថយន្ត​ដឹកទំនិញ​នោះ​ត្រូវតែ​ចូល​នៅ​តាម​ចំណត​បេន​នីមួយៗ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​និង​ឲ្យ​កម្លាំង​ចរាចរណ៍ និង​កម្លាំង​សណ្តាប់ធ្នាប់​ចុះទៅ​ពិនិត្យមើល។

លោក ទូច សៀ អ្នក​វិយោគ​ចំណត រថយន្ត​ប៉ែក​ខាងលិច​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា រថយន្ត​ខ្នាត​យក្ស​ដឹកទំនិញ​មកពី​ប៉ែក​ខាងលិច ឈ្មោះ សាង​វ៉ាន់ ឈី​វ គឺ​មិន​ដែល​ចូល​ចំណត ឬ​បង់​បេន​នោះឡើយ ហើយ​ថែមទាំង​បើករថយន្ត​បុក​កូនចៅ​បេន​ទៀតផង​។

លោក ទូច សៀ បាន​បន្ថែម​ទៀត​ថា កាលពី ថ្ងៃ ទី​២០ ខែ កញ្ញា ២០១៩ នៅ​វេលា​ម៉ោង៦ព្រឹក ស្ថិត​នូវ​ចំណុច ភូមិ កសិកម្ម សង្កាត់ ស្រ​ង៉ែ​នៅ​ទល់​ចំណត រថយន្ត ប៉ែក​ខាងលិច​ ត្រូវ​បាន សមត្ថកិច្ច អធិការ​ក្រុង​សៀមរាប បាន​ហៅ ឈ្មោះ​ម្ចាស់ អាជីវកម្ម​ខាងលើ​មក​ធ្វើ​កិច្ចសន្យា ដើម្បី​ឲ្យ​ចូល​ចត​នៅ​បេន ហើយ​ម្ចាស់​អាជីវកម្ម​ឈ្មោះ​ខាង​បាន​ព្រមព្រៀង និង​ផ្តិត​មេដៃ ថាបើ​ថ្ងៃក្រោយ​គាត់​មិន​ចូល​បេន​នោះ គាត់​និង​បិត​អាជីវកម្ម​របស់គាត់​ចោល តើពាក្យ​ស​ម្តី​ដែល​គាត់​បាន​សន្យា​នៅមុខ​សមត្ថកិច្ច បានតែ​មាត់ គាត់​មិន​ព្រម​អនុវត្ត​ន៍​មកទល់ពេលនេះ​។

ជុំវិញ​រឿងរ៉ាវ​និង​ការ​ចោត​ប្រកាន់​ខាងលើ​នេះ​ដែរ កម្ពុ​ជាថ្មី មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សាង​វ៉ាន់ ឈី​វ បាន​ទេ ដោយ​ទូរសព្ទ​របស់​គាត់​មិនអាច​ធ្វើការ​ហៅចូល​បាន​នោះទេ​។

ជា​ការ​កត់សម្គាល់ រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​រថយន្ត​ធុន​ធំៗ ប្រភេទ​ផ្លៅ​៥​ ឬ​ ផ្លៅ​៦ ឬ​រថយន្ត​សណ្ដោង បាន​បើក​ដឹកទំនិញ ចូលមក​ចត​កណ្តាល​ក្រុង​សៀមរាប ដើម្បី​សាង​ទំនិញ​ទៅ​រថយន្ត​តូចៗ និង​ខ្លះទៀត​ចូលមក​ទម្លាក់​ទំនិ​ញ​តាម​បណ្តា​ឃ្លាំង​។ ជាពិសេស​គឺ​រថយន្ត​ធំៗ​ទាំងនោះ បាន​ដឹកទំនិញ មក​ទម្លាក់​នៅ ចំណុច​ភូមិ ខ្នារ សង្កាត់ ជ្រាវ ក្នុង​ក្រុង​សៀមរាប​និង​ខាងក្រោយ​ផ្សារលើ​ធំថ្មី ចំណុច​កែង​ផ្លូវ​កៅស៊ូ ដែល​គេ​និយម​ហៅថា​(​ផ្លូវ​តា​អ៊ុច​) ដែលជា​ហេតុ​បណ្ដាល​ឲ្យ​មានការ​កកស្ទះ និង​បាត់បង់​សណ្ដាប់ធ្នាប់ និង​មួយចំនួនទៀត​ចត នៅ​ផ្លូវ​ពីក្រោយ​ផ្សារលើ​ធំថ្មី​ដូចគ្នា​ផ្លូវ ទៅ​កែង​ជន្លង់​។ ដូច្នេះហើយ​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យមើល​ផង ដើម្បី​ឲ្យ​សាក់​សមជា​ទីក្រុង​ទេសចរ​ណ៍៕
តា​ព្រហ្ម

 

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Lampard 3-3 with West Brom: Chelsea lost two points, we showed character. This is a big lesson for us
Abraham on 3-3 with West Brom: Chelsea made some mistakes that are unacceptable at this level
In 2011, Abramovich bought 50% of the rights to the player who played against Chelsea in the Champions League. But there will be no consequences
Chelsea have conceded the most away goals in the Premier League since the start of last season - 42
Koeman convinces BarSU to buy Depay. Barcelona manager Ronald Koeman still wants to see Lyon forward Memphis Depay in the team
Hasselbaink on Tiago Silva: He's still a little out of shape. Surprised to see him start
The 43-year-old captain of Montpellier plays 30+ matches every season. He doesn't drink alcohol and doesn't go to night clubs