Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

 ឈ្វេងយល់​អំពី​ឋានន្តរស័ក្ដិ​ និង​មុខ​តំណែង​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ​ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ទទួល​បាន​ចំណេះដឹង​ថ្នាក់បណ្ឌិត​ ពី​សាកលវិទ្យាល័យ​ West​ Point​ សហរដ្ឋអាមេរិក​ ត្រូវជា​កូនប្រុស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្ដិ​ ថ្នាក់​វរសេនីយ៍ឯក​ (​ ស័ក្ដិ​៥​ )​ តាំងពី​នៅ​មាន​អាយុ​៣០​ឆ្នាំ​ ដំណាលគ្នា​នឹង​ការ​តែងតាំង​មុខ​តំណែង​ជា​ ប្រធាន​នាយកដ្ឋាន​ពិសេស​ នៃ​លេខាធិការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ជា​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ (​ គ​.​ជ​.​ប​.​ភ​ )​ ដោយ​អនុក្រឹត្យ​លេខ​ ៧៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០០៨​ ។

​លោក​វរសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្នុង​ក្របខ័ណ្ឌ​ជា​នាយ​អាវុធហត្ថ​ នៃ​កង​យោធពលខេមរភូមិន្ទ​ ក្រសួងការពារជាតិ​ អត្តលេខ​ ០៣៣៨៨៣​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ថ្នាក់​ឧត្តមសេនីយ៍ត្រី​ (​ ផ្កាយ​១​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០១០៩/០៦៩​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​តែងតាំង​ជា​ មេបញ្ជាការ​រង​ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​ អគ្គ​បញ្ជាការដ្ឋាន​ នៃ​កង​យោធពលខេមរភូមិន្ទ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​អនុក្រឹត្យ​លេខ​ ៩៦៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១០​ ។

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​តែងតាំង​ជា​ មេបញ្ជាការ​រង​ នៃ​បញ្ចា​ការដ្ឋាន​កងទ័ពជើងគោក​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​អនុក្រឹត្យ​លេខ​ ១១៥០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ។

​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ ផ្កាយ​២​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/១២១០/៩២១​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១០​ ។

​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ ផ្កាយ​៣​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​តែងតាំង​ជា​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៧១៨/៦៩៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ ពោល​គឺ​ចាប់ផ្ដើម​ឡើង​មាន​ឋានៈ​ជា​ «​ ឯកឧត្តម​ »​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​តែងតាំង​ជា​ មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩១៨/៩៣៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ នាយ​ឧត្តមសេនីយ៍​ (​ ផ្កាយ​៤​ )​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៣២៣/៤៥៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​ ពោល​គឺ​នៅ​ពេល​មាន​អាយុ​៤៥​ឆ្នាំ​ ៕​