Cambodia

​ជិះ​​ម៉ូតូឌុប​គ្នា​ជួបគ្រោះ​​​នៅផ្លូវ​កោង​​ ខ្ទាត​ម្នាក់​ទើ​រ​ជាប់លើ​​ក្បាល​ឡាន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស២នាក់​ជិះ​​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​សង្ស័យបើកបរ​​ក្នុង​ល្បឿន​​លឿន លុះ​ដល់​ចំណុច​​ផ្លូវ​កោង​​ក៏ជ្រុលបុក​​​ជាមួយ​រថយន្ត​ បណ្តាល​ឱ្យ​​​​ម្នាក់​​​បាត់បង់ជីវិត​ខ្ទាត​ទើ​រ​ជាប់​​នៅ​លើ​ក្បាល​រថយន្ត ​និង​​ចំណែក​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ ។​

​ហេតុការណ៍​ខាងលើនេះ​បាន​​កើតឡើង​​កាលពី​វេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១​ តាម​បណ្តោយ​ផ្លូវ​ ក្នុងភូមិ​អន្លង​ថ្ងាន់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

​តាម​ប្រភពពី​មន្ត្រី​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ទាំង​​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​​​ឈ្មោះ រឿង រ៉ា​វុ​ធ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​សេក​ជុំ ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ា​ឡៃ ​បានបាត់បង់ជីវិត និង​​ម្នាក់ទៀត​ដែល​​រង​​របួសធ្ងន់​ឈ្មោះ គល់ ផា​នី ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​រង្វាន់​លិច ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី​ ​ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ​ទាំង​​​​២នាក់​ជិះម៉ូតូ​​​មួយគ្រឿង​ម៉ាកហុងដា​ឌ្រីម ​ពាក់​ផ្លា​ក​លេខ ​បន្ទាយ​មាន​ជ័យ​ 1B-1503 ។ ដោយឡែក​​​​រថយន្តមួយគ្រឿង​​​ខាងលើ​ម៉ាកនីស្សាន់ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ។​

​តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ​មុនពេលកើតហេតុ ​គេឃើញ​ជន​រង​គ្រោះទាំង​​​២នាក់​ខាងលើ​​ជិះ​ម៉ូតូ​​មួយគ្រឿង​ឌុ​ប​គ្នា​​​ធ្វើដំណើរ​ក្នុង​​ទិស​​ដៅ​ពី​ជើង​មក​ត្បូង ​ក្នុង​ល្បឿន​លឿន​លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើដែលជា​ផ្លូវ​កោង​ ក៏ជ្រុល​ទៅ​​បុក​ជាមួយ​​រថយន្ត​​មួយគ្រឿង​​​យ៉ាងពេញទំហឹង​​កំពុង​ធ្វើ​ដំណើរ​​ក្នុងទិសដៅ​​បញ្ច្រាសពី​ត្បូង​មក​ជើង​ បណ្តាល​ឱ្យ​​​បុរសម្នាក់​បាត់បង់ជីវិត​ខ្ទាត​ទើរជាប់នៅ​លើ​ក្បាល​រថយន្ត​ ​ចំណែក​​​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូនទៅ​​សង្គ្រោះ​បន្ទាន់​។ ដោយឡែក​រថយន្ត​និង​ម៉ូតូបានរងការខូចខាត​យ៉ាង​ដំណំ​ដូចគ្នា​ ។

តាម​ប្រភព​​​បាន​បញ្ជាក់​​បន្ត​ថា​ មូលហេតុ​កើតឡើង គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះទាំង​២​នាក់​ជិះ​​ម៉ូតូឌុប​គ្នា ​ក្នុងល្បឿន​លឿន​នៅ​ចំណុច​ផ្លូវ​កោង​ ទើប​បណ្តាល​ឱ្យ​​បុក​រថយន្ត​នៅ​​ពីមុខ​យ៉ាង​​ពេញទំហឹង ​បណ្តាល​ឱ្យ​​​​មាន​អ្នកបាត់បង់ជីវិត ​និង​រង​​របួសធ្ងន់​បែបនេះ​ ។​

​ក្រោយ​ពេលកើតហេតុ សមត្ថកិច្ច​បានចុះ​ធ្វើការ​វាស់វែង​ ​និង​​ប្រគល់​សព​ជូន​សាច់ញាតិ​​ដើម្បី​យក​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ​រក្សា​ទុក​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ ដើម្បី​​​រង់ចាំធ្វើការ​ដោះស្រាយនៅពេលក្រោយទៀត ៕

Football news:

Cavani has returned to training and is likely to play against Crystal Palace
Fabio Capello, Juventus played Rugby against the Port. Only Ronaldo and Chiesa can make a difference in this squad
Neymar: I posted how I was recovering from my injury, and I didn't get any messages saying, Wow, what a professional. No
Ole Gunnar Solscher: The work of the judges is very difficult and without additional pressure. We have to make their decisions
Joan Laporta: I'm sure Messi won't stay at Barca if I don't win the election. He gives the club 30% of revenue
Trent had idolized Gerrard since he was a kid, and he was in a fairy tale: he got Steven's care and the captain's armband. The story of a great relationship
Hazard's recovery from the injury is delayed. He probably won't play against Atletico on March 7