Cambodia

ជិះម៉ូតូមកតថ្លៃទិញទូរស័ព្ទ iPhone 11 ពេលម្ចាស់ហាងប្រហែសតែបន្តិច ឆក់ទូរស័ព្ទប្រុងរត់គេច តែត្រូវពលរដ្ឋក្របួចជាប់, ចោរថា ដោយសារតែហេតុផលកំសត់មួយនេះ ទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្តង

ជិះម៉ូតូមកតថ្លៃទិញទូរស័ព្ទ iPhone 11 ពេលម្ចាស់ហាងប្រហែសតែបន្តិច ឆក់ទូរស័ព្ទប្រុងរត់គេច តែត្រូវពលរដ្ឋក្របួចជាប់, ចោរថា ដោយសារតែហេតុផលកំសត់មួយនេះ ទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្តង

ភ្នំពេញ ៖ ជិះម៉ូតូមកតថ្លៃទូរសព្ទ័ iPhone 11 តំលៃជាង៦០០ដុល្លារ ម្ចាស់ហាងប្រហែស ឆក់យកទូរសព្ទ័ ជិះម៉ូតូប្រុងរត់គេច ត្រូវប្រជាពលរដ្ឋនឹងម្ចាស់ហាងចាប់បាន វាយទ្រោមខ្លួន ហេតុការណ៍នេះ បង្ករឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅចំនុចហាងលក់ទូរស័ព្ទដៃយីហោ ឬទ្ធីមង្គល តាមបណ្តោយផ្លូវលេខ៩៣ មុខសាលាបឋមសិក្សាពញ្ញាឮ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលចាប់បានរូបនេះមានឈ្មោះ ធី ធឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ សយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរបើកហាងលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ២២០ ផ្លូវ៩៣ ក្រុម១១ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគាត់កំពុងតែចុចទូរស័ព្ទដៃសុខៗ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1F-8700 ដោយមិនដឹងថាមកពីណានោះទេ បានចូលមកហាងលក់ទូរស័ព្ទដៃគាត់ រួចហើយធ្វើជាតថ្លៃទូរស័ព្ទដៃម៉ាក iPhone 11 ពណ៌ក្រហម ដែលលក់ក្នុងតំលៃជាង៦០០ដុល្លារ។

ជនរងគ្រោះបន្តថា លុះពេលតថ្លៃត្រូវរ៉ូវគ្នាហើយ ជនរងគ្រោះក៏ចូលក្នុងមួយភ្លែត ស្រាប់តែជនសង្ស័យរូបនេះបានយកទូរស័ព្ទដៃ ហើយបំរុងនឹងរត់គេចខ្លួន ប៉ុន្តែត្រូវបានរូបគាត់ (ម្ចាស់លក់ទូរស័ព្ទដៃ) ដឹងខ្លួនទាន់ ក៏រត់ដេញតាម និងស្រែកថា «ចោរៗ» ទើបបានប្រជាពលរដ្ឋនាំគ្នាចាប់បាន បន្ទាប់មកក៏នាំគ្នាវាយមួយដៃវាយមួយជើង បណ្តាលឱ្យទ្រមខ្លួន ទើបទំនាក់ទំនងហៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១ ចុះមកអន្តរាគមន៍ឃាត់យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ។

ប្រភពដដែលបន្តថា លុះក្រោយពេលទៅដល់ប៉ុស្តិ៍ ទើបជនសង្ស័យបាននិយាយថា ខ្លួនជិះមកពីម្តុំស្ពានលីយ៉ុងផាត់ ហើយចំពោះមូលហេតុដែលលួចយកទូរស័ព្ទដៃគេនោះ គឺមកពីអត់លុយមើលឪពុកឈឺ ទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្តង ចំណែកឯជនរងគ្រោះវិញបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែ១។ ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប្រភព៖ Khmer Note

Football news:

It looks like Cavani is being disqualified for the word Negrito. He didn't mean anything bad, but it's still racist
Juventus renewed Interest in Atletico defender Savic
Hasenhüttl about 2:3 with Manchester United: They celebrated as if they had won the Premier League. This is revealing
Hazard will miss about 3 weeks due to injury
Bude-Glimt-a unique champion: drags the Russian goalkeeper, responsible for the psychology of a former military pilot, Holand watches all the matches
Juventus can exchange Dybala for Icardi at PSG next summer
Joan Laporta: Inter offered 250 million euros for Messi in 2006, but I said no