Cambodia

​ជីវិតក្មេងស្រីអាយុ១៤ឆ្នាំថ្លៃណាស់ សល់ជីវិត​ពី​កណ្តាប់​​​ដៃ​ជន​កំណាច​

ខេត្តរតនគិរី ៖ សេចក្តី​រាយ​ការ​ណ៍បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ នឹង​៣០ នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ មាន​ករ ណី​កម្មករ​ជៀរ​ជ័រកៅស៊ូ​ម្នាក់សង្ស័យ​រំលោ.ភ​សេពសន្ថវៈលើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំរួច​អា​រ.ក​​ចង់សម្លា.ប់​បំបិត​មាត់​ ដែលហេតុ​ការណ៍​នេះ​បាន​កើតឡើង នៅ​ចំណុច​ក្រុមហ៊ុន​ហ​ង័​អា​ញក្នុង​ការដ្ឋាន​ទី​៣ ស្ថិត​នៅ​ភូមិ​មុ​យ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។

ជន​រង​គ្រោះ​មានឈ្មោះ សុ ធីតា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មានឪពុក​ឈ្មោះ គី​ម ឡុ​ង អាយុ​៤២​ឆ្នាំ ​ជា​កសិករ និងម្ដាយ​ឈ្មោះ សុខ ចាន់ អាយុ​៣៣ឆ្នាំ ​ជា​កសិករ​ដូច​គ្នា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ឈ្មោះ គា ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​ក្រុមហ៊ុន​ហ​ង័​អា​ញ ការដ្ឋាន​ទី​៣ ជា​ជន​ចំណាកស្រុក ក្រោយ​ធ្វើ​សកម្មភាព​រួច​ជន​សង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

​បច្ចុប្បន្ន រង់ចាំ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​ក្រុម​គ្រូពេទ្យ (​ជន​រង​គ្រោះ​មិន​ទាន់​ស្លា.ប់​ទេ​) ត្រូវ​បាន​អាណាព្យាបាល​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​ខេត្ត​សហការ​ជាមួយ កម្លាំង​អធិការ​ស្រុក កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕ ដោយ៖ ឃឹម ប៊ុ​ន​ណា​ក់

Football news:

Rhodri: England could field three teams. They are among the obvious favorites of the Euro
Goalkeeper of the national team of Ukraine Buschan about the match with the Netherlands: I do not consider myself a hero
The match between Denmark and Finland could not be played on the same day. The players didn't have to decide that
A fan fell from the Wembley stand at the England - Croatia match. He is in hospital in a serious condition
Sweden is even glad that Zlatan is not in the Euro. The fans love the team more without him, and the coach is happy when everyone plows
Lionel Messi: Everyone is at risk of contracting the coronavirus. It's exciting, we're concerned
Braithwaite on Eriksen: One of the scariest moments of my life. Happy to be alive