Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជលផលមេគង្គ ចុះបង្រ្កាបបទល្មើស លួចចាប់ត្រីខុសច្បាប់ នៅស្រុកកំពង់សៀម និងស្រុកកងមាស

Views: 1

ដោយៈ គង់ហេង/ កំពង់ចាម៖ កម្លាំងអធិការរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា ជានាយរងអធិការជលផលមេគង្គ បានចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាប បទល្មើសជលផលគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តដែននេសាទ ក្នុងស្រុកកំពង់សៀម និងស្រុកកងមាស ក្នុងសប្តាហ៍ទី២ នៃកញ្ញា នេះ។

លោកនាយរងអធិការជលផលមេគង្គ បានឱ្យដឹងនៅថ្ងៃទី ១០ កញ្ញានេះថាៈ ជាលទ្ធផល នៃការបង្រ្កាបសម្រេចបានចំនួន បួន ករណី ក្នុងនោះ ស្បៃមុងចំនួន ៣៩ មាត់, របាំងស្បៃមុង ចំនួន ១.១៧០ ម៉ែត្រ, បង្គោលឫស្សីចំនួន ១.៣៦០ ដើម, កូនត្រីចម្រុះ ចំនួន ១៩០ គីឡូក្រាម ត្រូវបានលែងវិញ, រ៉ាវចំនួន ២១ មាត់ និងរបាំងសាច់រ៉ាវ ចំនួន ៧៣៥ ម៉ែត្រ។

លោកបានបន្តថាៈ លទ្ធផល នៃការបង្រ្កាបបទល្មើសនេសាទខាងលើ គឺខាងលោក តែង បានចុះជាប្រចាំ និងបន្តបន្ទាប់ ជាពិសេសបើទទួលបានព័ត៌មាន ពីសកម្មភាពបទល្មើស ខេត្តណា ក្នុងចំណោមខេត្តទាំងប្រាំ របស់ដែនសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផល មេគង្គ នឹងចុះទៅត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្គាប ជាបន្ទាន់៕ V / N

Post navigation