Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំទាវ​ទីមួយ​អាម៉េរិកតេ​ស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​ថា ជំទាវ​ទីមួយ​អាម៉េរិក លោកស្រី ជី​ល បៃ​ដិន បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ និង វិវត្ត​រោគសញ្ញា​ស្រាល ពោលគឺ​ពីរ​សប្តាហ៍​បន្ទាប់ពី​ស្វាមី​របស់​លោកស្រី លោក ចូ បៃ​ដិន បាន​ឆ្លង​វីរុស​នេះ​ជា​លើក​ទី​ពីរ​។​

​នាយក​ទំនាក់ទំនង​របស់​លោក​ស្រី ឈ្មោះ អេ​លីហ្សា​បេ​ត អា​ឡិច​សាន់​ឌឺ (Elizabeth Alexander) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភរិយា​របស់​ប្រធានាធិបតី​អាយុ ៧១ ឆ្នាំ​រូប​នេះ​បាន​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​មាន “​រោគសញ្ញា​ដូច​គ្រុនផ្តាសាយ​នៅពេល​ល្ងាច​”​។​

​លោកស្រី​អា​ឡិច​សាន់​ឌឺ​បាន​និយាយថា ការ​ធ្វើតេស្តិ៍​អង់​ទី​ហ្សែ​ន​រហ័ស​ជា​បន្តបន្ទាប់​គឺ​អវិជ្ជមាន ប៉ុន្តែ​ការធ្វើ​តេស្តិ៍ PCR លម្អិត​បន្ថែម​ទៀត​គឺ​វិជ្ជមាន​។​

​ជំទាវ​ទីមួយ​បាន​លេបថ្នាំ​គ្រាប់ Paxlovid ហើយ​នឹង​ធ្វើ​ចត្តា​ឡី​ស័ក​យ៉ាងហោច​ណាស់​ប្រាំ​ថ្ងៃ​។​

​លោកស្រី​អា​ឡិច​សាន់​ឌឺ​បាន​បន្ថែមថា “​លោកស្រី​ត្រូវបាន​ចាក់​វ៉ាក់សាំង​ពីរដង ដូស​ជំរុញ​ពីរដង ហើយ​មាន​រោគសញ្ញា​ស្រាល​ប៉ុណ្ណោះ​”​។​

​ជំនួយការ​រូបនេះ​បាន​និយាយថា លោកស្រី ជី​ល បៃ​ដិន បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៅពេល​វិស្សមកាល​នៅរ​ដ្ឋ​ខា​រ៉ូលី​ណា​ខាងត្បូង ជា​កន្លែង​ដែល​លោក​ស្រី​កំពុង​ស្នាក់នៅ​ផ្ទះ​ឯកជន​មួយ​ហើយ​នឹង​ត្រឡប់​​ទៅ​សេត​វិមាន​វិញ បន្ទាប់​ពី​ការធ្វើ​តេស្តិ៍​អវិជ្ជ​មាន​ពីរ​លើ​ក​ជាប់ៗ​គ្នា​៕

លោកស្រី​ជី​ល បៃ​ដិន តេស្តិ៍​វិជ្ជមាន​កូ​វីដ​អំឡុង​ការ​សម្រាក​វិស្សមកាល​នៅ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងត្បូង​

Post navigation