ចែករម្លែក

​ដោយ​បាយ័ន​/​ព្រះវិហារ​:​ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​មួយ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ធ្វើការ​ការស្រាវជ្រាវ​ស៊ើប​ស៊ើបអង្កេត​លើ​ករណីនេះ​ជាបន្ទាន់​ហើយ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ក៏​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​។​

ឧត្ដមសេនីយ៍ ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បាន​និយាយថា​នៅ​ថ្ងៃទី ២៤​ខែកញ្ញា ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលជា​ប្តី​របស់​ជនរងគ្រោះ​តែម្តង​ក្រោយពី​រកឃើញ​រណ្តៅ​សាកសព​ជនរងគ្រោះ​រួចមក​។​ក្រោយ​បានទទួល​ព័ត៌មាន​ពី​លោក​មេភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ពី​ករណី​បាត់​មនុស្ស​។​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​។​

លោកស្នងការ​ព្រះវិហារ បាន​បន្តថា ជនសង្ស័យ ជា​ប្ដី មានឈ្មោះ ស៊ិន​ស៊ឺ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កងទ័ពរ​ស់​នៅ​ភូមិ​ឃុំ​កើតហេតុ​បាន​វាយ​សម្លាប់​ប្រពន្ធ​ក្នុង​ជម្លោះ​ហឹ​ង្សា​ក្នុង​គ្រួសារ កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​។​បន្ទាប់មក​បាន​ជីករណ្ដៅ​កប់​សាកសព​នៅ​ចំណុច​ដី​ឡូ​តិ៍​ផ្ទះ​របស់​ជនរងគ្រោះ​ដើម្បី​បំបិទដាន​។​ជនរងគ្រោះ​មានឈ្មោះ​ហូ​យ​ផល្លា​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាព​: ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ​ប្តី​វាយ​សម្លាប់​ប្រពន្ធ​ហើយ​ជីករណ្តៅ​កប់​បំបិទដាន​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម