Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនាញចុះអប់រំផ្សព្វផ្សាយស្ដីពីវិធានការការពារជំងឺគ្រុនឈាមនៅក្រុងសិរីសោភ័ណ

Views: 2

ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីនៃមន្ទីរសុខាភិបាលនិងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ក្នុងសប្តាហ៍មុននិងសប្តាហ៍នេះបានចុះអប់រំផ្សព្វផ្សាយស្ដីពីវិធានការការពារជំងឺគ្រុនឈាមនិងសម្អាតបរិស្ថានតាមសាលារៀននានាក្នុងក្រុងសិររីសោភ័ណនិងស្រុកក្រុងខ្លះទៀត។

ក្នុងនោះក៏ធ្វើនៅសាលាបឋមសិក្សាហ៊ុនសែនសូភី និងវិទ្យាល័យហ៊ុនសែនខ្លាកូន ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីអ្នកគ្រូ លោកគ្រូ សិស្សានុសិស្សជាង៥០០នាក់ ។

ចំណែកនៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យឯទៀត មានអ្នកគ្រូ លោកគ្រូ សិស្សានុសិស្សចូលរួមរាប់រយនាក់ដែរ ។

មន្ត្រីដូចខាងលើបាននិយាយប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ថា គោលបំណងនៃការផ្សព្វផ្សាយនេះគឺដើម្បីអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការងាយៗនានាដើម្បីបង្ការការពារជម្ងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈីក និង ក៏ដូចជាជួយលើកកម្ពស់សុខភាព តាមរយ:ការធ្វើអនាម័យជុំវិញខ្លួន លំនៅឋាន សាលារៀននិងកន្លែងផ្សេងទៀត ៕/r

Post navigation