Cambodia

ជំនន់​ទឹកភ្លៀងៈ ប៉ះពាល់​​ជិត ៦០​ម៉ឺន​នាក់ ស្រូវ​លិច​ទឹក​ជាង ២៧​ម៉ឺន​ហិកតា ស្លាប់​៤៣​នាក់​

ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត ៦០​ម៉ឺន​នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ជិត ៥​ម៉ឺន​នាក់ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ១៣​ម៉ឺន​ខ្នង ស្លាប់​មនុស្ស ៤៣​នាក់ ស្រូវ​លិច​ទឹក​ជាង ២៧​ម៉ឺន​ហិកតា ដំណាំ​រួមផ្សំ​ជិត ១០​ម៉ឺន​ហិកតា និង​ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត​ជាង ៦០០​គីឡូម៉ែត្រ​។ ការរង​ផលប៉ះពាល់​​នេះ គឺ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។​

សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាចែកអំណោយដល់​ជនរងគ្រោះដោយជំនន់ទឹកភ្លៀង​
កាលពីពេលថ្មីៗនេះ(រូបឯកសារ)


​យោងតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា​ទិន្នន័យ​ផលប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០ គិតពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​២៦ ខែតុលា បាន​ប៉ះពាល់ ២០ រាជធានី​-​ខេត្ត ស្មើ ១២១​ក្រុង ស្រុក ខណ្ឌ រួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង​និង​ខេត្តកំពង់ធំ​។

ជួយជនរងគ្រោះដោយជំនន់់ទឹកភ្លៀង


​ប្រភព​ដដែល​បញ្ជាក់ថា ប៉ះពាល់​ប្រជាជន​ប្រមាណ ១៤៨,៥៩៧​គ្រួសារ ស្មើ​ប្រមាណ ៥៩៤,៣៨៨​នាក់ ប្រជាជន​ជម្លៀស​ប្រមាណ ១១.៨៩៥​គ្រួសារ ស្មើ​ប្រមាណ ៤៧.៥៨០​នាក់ ,​ប្រជាជន​ស្លាប់ ៤៣​នាក់​, ផ្ទះ​ប៉ះពាល់​ប្រមាណ ១៣៣.២០៣​ខ្នង និង​ខូចខាត ៦៣​ខ្នង​, សាលារៀន​លិច​ទឹក​ប្រមាណ ៩៥១​កន្លែង និង​វត្ត​លិច​ទឹក ៣០៧​កន្លែង​, ស្រូវ​លិច​ទឹក​ប្រមាណ ២៧២.២៦៣​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៩៦.៩៤៥​ហិកតា ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ក្រួស​ក្រហម ១.៦៨៥​គីឡូម៉ែត្រ ទំនប់​ប៉ះពាល់​ប្រមាណ ៤៩​គីឡូម៉ែត្រ ប្រឡាយ​មេ​ប៉ះពាល់ ២៧០​គីឡូម៉ែត្រ ប្រឡាយ​រង​ប៉ះពាល់​ប្រមាណ ២៧១​គីឡូម៉ែត្រ ច្រាំងទន្លេ​ប៉ះពាល់ ២១៩៥​ម៉ែត្រ​៕​សរន​

ជួយជនរងគ្រោះដោយជំនន់់ទឹកភ្លៀង
ជួយជនរងគ្រោះដោយជំនន់់ទឹកភ្លៀង
ជួយជនរងគ្រោះដោយជំនន់់ទឹកភ្លៀង

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Koeman on the victory over Dynamo Kyiv: We achieved our goal-we reached the playoffs
Solskjaer on 4:1 with Istanbul: Manchester United played intensely, enjoyed the match. We want to be 1st in the group
Forward Ferencvaros Troll Cristiano: celebrated a goal in his style. Ronaldo responded with a goal and a very angry look
Morata scored 5 goals in 4 games in the Champions League for Juve. His best result is 5 in 12 games in the 2014-15 season
Holand has scored 15 goals in the Champions League the fastest. 7 games better than the record
Ludicrous omission of the Champions League match: the Brugge forward did not want to transfer to the bus, and he was kicked out
Ronaldo has scored 15 consecutive seasons in the Champions League