Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់ទឹកនៅលើផ្លូវជាតិលេខ៦ នៃស្រុកស្ទោងបានស្រកចុះបន្តិច ប៉ុន្តែរថយន្តដឹកទំនិញធុនធ្ងន់ នៅផ្អាកចរាចណ៍ឆ្លងកាត់

Views: 13

ដោយៈភ្នំសន្ទុក/កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បញ្ជាក់ថាតាមទូរស័ព្ទថាគិតរហូតដល់ ល្ងាចថ្ងៃទី២៨ ខែកញ្ញាទឹកជំនន់ដែលគ្របដណ្តប់លើកំណាត់ផ្លូវជាតិលេខ៦ ស្រុកស្ទោងចន្លោះគីឡូម៉ែត្រលេខ ២២០ដល់លេខ២២៤បានស្រកចុះបន្តិចហើយ០,១០ម៉ែត្រហើយ។ប៉ុន្តែរថយន្តដឹកទំនិញធុនធ្ងន់នៅតែផ្អាកចរាចរណ៍ឆ្លងកាត់។ លោកអភិបាលស្រុកស្ទោងបន្តថា បរិមាណធារទឹក ដែលគ្របដណ្តប់លើផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ត ស្រុកស្ទោង ខេត្តកំពង់ធំ បានស្រកចុះប្រហែលជម្រៅជិត០,១០ម៉ែត្រហើយ ដែលអាចឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់បានស្រួលជាងមុន ចម្ងាយដែលគ្របដណ្តប់ដោយផ្ទៃទឹកនៅសល់ប្រហែល ៤គីឡូម៉ែត្រម៉ែត្រ ជម្រៅទឹកក្រាលនៅផ្លូវជាតិ នៅព្រឹកនេះចន្លោះពី០,១០ម៉ែត្រ ទៅ០,៣០ម៉ែត្រប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធបានដាក់កម្លាំងប្រចាំក្នុងការ ជួយសម្រួលចរាចណ៍មិនឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ក្នុងនោះកិច្ចសហការជាមួយមន្រ្តីជំនាញ នៅតែបន្តពិនិត្យច្រកបាវខ្សាច់នៅកន្លែងដែលមានទឹកហូរខ្លាំង ការពារទឹកហូរច្រោះដាច់ផ្លូវដដែល។ តែ ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅតែបន្តផ្អាកចរាចរណ៍ ដើម្បីការពារ ការបាក់ស្រុតនៃផ្លូវ ។ លោកបន្ថែមថា ប្រភពទឹកនៅផ្នែកខាងលើ គឺទំនប់អាងស្ទាក់ទឹក ៣០កញ្ញា នៅថ្ងៃនេះស្រកចុះ ០,១៣ម៉ែត្រ កម្ពស់ទឹកលើបង្ហៀរ០,៣៧ម៉ែត្រ កម្ពស់ទឹកលើសំណង់ទ្វារទឹក៤,៣៧ម៉ែត្រ កម្ពស់ទឹកនៅក្នុងអាង១៨,៥៧ម៉ែត្រ, ។ទឹកស្ទឹងស្ទោងថ្ងៃនេះស្រកចុះ០,១០ម៉ែត្រកម្ពស់ទឹកក្នុងស្ទឹង៥,៧០ម៉ែត្រក្រោមកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន០,១០ម៉ែត្រ។

ជារួមគេសង្កេតឃើញថា ទិដ្ឋភាពនៃការធ្វើដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ៦ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តចារាចរណ៍ជាធម្មតាចំពោះរថយន្តធនតូចនិងរថយន្តដំណើរផ្សេងៗលើកលែងករណីរថយន្តដឹកទំនិញធុនធ្ងន់៕សរន

Post navigation