Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនជាតិថៃ ១នាក់ ក្នុងចំណោម ២នាក់ ដែលលួចទំនិញក្នុងម៉ាតមួយ តែភ្លាមៗ បក្ខពួកជនសង្ស័យ ៦នាក់ បានលើកគ្នា បម្រុងមករំដោះ

Views: 2

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ម្ចាស់ផ្សារទំនើបតូច (Mart) មានយីហោ ឡុង សេងលី (ក៏ជាមន្ត្រីនគរបាលផងដែរ) បានឃាត់ខ្លួនជនជាតិថៃ ១នាក់ ក្នុងចំណោម​ ២នាក់ ដែលធ្វើសកម្មភាពលួចទំនិញ ក្នុងផ្សារ កាលពីព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានការប្រតាយប្រតប់គ្នាមួយសន្ទុះមក។ ភ្លាមៗនោះ ជនសង្ស័យម្នាក់ ដែលបានគេចរួច ពីការចាប់ឃាត់ បែរជានាំបក្សពួករបស់ខ្លួន​មានគ្នា ៦នាក់ បានលើក គ្នាមកប្រុងរំដោះយកមិត្តិភក្តិខ្លួន ១នាក់ ដែលបានឃាត់ខ្លួននោះ តែស្ថានភាពពេលនោះ ត្រូវមន្ត្រីនគរបាលផ្សេងទៀត ចុះជួយអន្តរាគមន៍ ទប់ស្កាត់បានល្អប្រសើរវិញ ។

យោងម្ចាស់ហាង ឡុង សេងលី បានប្រាប់ថា ជនជាតិថៃ ២ នាក់ចខ្លួន​បានចូលក្នុងហាង លក់ទំនិញ ហើយបានលួចទំនិញ។ ឃើញដូច្នោះ ម្ចាស់ហាង (ក៏ជាមន្ត្រីនគរបាលដែរ) ស្ទុះទៅចាប់ តែត្រូវបានជនជាតិថៃ ២នាក់នោះ បានព្រួតវ៉ៃ។ អ្នកជិតខាង ឃើញ ក៏សម្រុកទៅជួយ ចាប់បានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួន ។ ប៉ុន្តែមួយពព្រេចភ្នែក ក៏ស្រាប់តែឃើញ បក្ខពួកជនសង្ស័យ ជនជាតិថៃ ៦នាក់ ដែលស្នាក់នៅ​និងធ្វើការ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានជិះម៉ូតូលើកគ្នា មកដល់ក្នុងហាង បម្រុងរំដោះ ជនជាតិថៃម្នាក់នោះ ប៉ុន្តែប្រជាពលរដ្ឋ ចោមរោម និងសមត្ថកិច្ចខ្លះ​ មកទាន់ ក៏ធ្វើឱ្យពួក គេ នាំគ្នាចេញទៅវិញ ។

ម្ចាស់ហាង បានបន្តថា តាមពិត ជនជាតិថៃ ២ នាក់នេះ ធ្លាប់បានធ្វើសកម្មភាពលួច ទំនិញ ក្នុងហាងខ្លួន ហើយជាប់រូបភាព ក្នុងកាមេរ៉ាសុវត្ថិភាព ម្តងហើយ។ ទើបលើកនេះ ឃើញមុខ ហើយចូលមកលួចម្តងទៀត ខ្លួនបានស្ទុះទៅឃាត់ពួកវា ដែលបម្រុងយក អីវ៉ាន់ចេញ ដោយមិនអោយលុយ (ទិញម៉ាង) ហើយពួកវាបានព្រួតគ្នាវ៉ៃមកលើខ្លួន ជាម្ចាស់ហាងទៀត ។ ពេលមានអាសន្នបែបនេះ ហើយបានបងប្អូនជិតខាង មកជួយ អន្តរាគមន៍ ចាប់បានម្នាក់ ប្រគល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅ ពួកខ្លួនពិតជា អរគុណ និងទុកចិត្តខ្លាំងណាស់ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានប្រាប់ថា ជនជាតិថៃម្នាក់ ឈ្មោះ ថានុន ផាកន ភេទប្រុស ក្នុងចំណោម ២ នាក់ ដែលធ្វើសកម្មភាពលួចទំនិញ ក្នុងហាង ឡុង សេងលី ត្រូវឃាត់យកទៅសួរនាំ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង នៅល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ សមត្ថកិច្ច ក៏កំពុងតាមរកចាប់ខ្លួន ម្នាក់ទៀត ដែលរត់គេចខ្លួន។
តែបើរត់ឆ្លងដែនច្រករបៀង ក៏កម្លាំងនគរបាលការពារព្រំដែន កំពុងប្រមាញ់ដែរ ឬបើឆ្លង ដែនស្របច្បាប់ នឹងជាប់នៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឃ្លាំមើល ៕ V / N

Post navigation