Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនជាតិដើមភាគតិចនៅស្រុកអូយ៉ាដាវមួយចំនួននៅតែនិយមបរិភោគទឹកពីអណ្ដូងច្រប់

Views: 2

ដោយៈ សុវណ្ណ/រតនគិរីបងប្អូនជនជាតិដើមភាគតិចនៅស្រុកអូរយ៉ាដាវមួយចំនួននៅតែនាំគ្នាបរិភោកទឹកឆៅដែលដងពីអណ្ដូងច្រប់នៅតាមដងអូរ ក្នុងនោះគេសង្កេតឃើញមានអ្នកភូមិតេនឃុំយ៉ាកទុង

ស្រ្តីជនជាតិចារ៉ាយម្នាក់ដែលកំពុងលាងសម្អាតដបនិងឃ្លោកដើម្បីដាក់ទឹកយកទៅផ្ទះ គាត់បានងាកមកប្រាបអ្នកយកព័ត៌មានឲ្យដឹងថា ទឹកដែលពួកគាត់កំពុងដងនោះគឺយកទៅទុកសម្រាប់ពិសាជាលក្ខណ:គ្រួសារប្រចាំថ្ងៃ។

ស្រ្តីរូបនោះបានបញ្ជាក់ទៀតថា ពួកគាត់ពិសាទឹកអណ្តូងច្រប់ជារៀងរាល់ថ្ងៃ មិនដែលបានដាំឲ្យឆ្អិននោះទេហើយកន្លងមកក៍មិនដែលមានបញ្ហាដល់សុខភាពឬជំងឺរាករុះអ្វីដែរ ពួកគាត់បានបន្តប្រើតាមទម្លាប់ពីដូនតារហូតមកដល់ពេលនេះ។

លោក សេវ ចិន មេឃុំយ៉ាកទុង បានប្រាប់ឲ្យដឹងដែរថាប្រជាពលរដ្ឋនៅភូមិតេនឃុំយ៉ាកទុង ភាគច្រើនជាជនជាតិចារ៉ាយហើយអ្នកភូមគេនិយមផឹកទឹកអណ្ដូងច្រប់នេះមានចំនួនដល់ទៅ៦០ភាគរយឯណោះ បើទោះជាមានទឹកសុទ្ធគេដឹកមកលក់ដល់ផ្ទះក៍ដោយ។

លោកមេឃុំបានប្រាប់ឲ្យដឹងទៀតថាកន្លងមកធ្លាប់មានមន្ដ្រីប៉ុស្ដិ៍សុខភាពចុះមកណែនាំពីរបៀបរស់នៅនិងថែទាំសុខភាពគឺត្រូវហូបចុកមានអនាម័យតែប្រជាជនយើងនៅមិនទាន់បានធ្វើតាមការណែនាំរបស់គ្រូពេទ្យនោះទាំងអស់នៅឡើយទេ ពួកគេមួយចំនួនធំនៅតែបន្ដប្រើទឹកអណ្ដូងច្រប់តាមទម្លាប់ដូនតាពួកគាត់។

លោក សេវ ចិន បានបញ្ជាក់ថានៅឃុំយ៉ាកទុងកន្លងមកធ្លាប់មានអណ្ដូងស្នប់ប្រហែល១០កន្លែងដែរ អណ្ដូងនោះ ខាងមន្ទីរអភិវឌ្ឍន៍ជនបទ បានធ្វើឲ្យប្រើ តែបច្ចុប្បន្នអណ្ដូងស្នប់ទាំងនោះបានខូចអស់ទៅហើយ ចំណែកប្រជាពលរដ្ឋខ្លះបានជីកអណ្តូងដោយខ្លួនឯងដើម្បីយកទឹកប្រើសម្រាប់ ងូតឬដាំស្ល តែបើទឹកពិសារគេនិយមហូបតែទឹកអណ្ដូងច្រប់ តែអ្នកខ្លះក៍បានប្រើទឹកសុទ្ធខ្លះដែរ /PC

Post navigation