Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនបរទេស អាចយ​កប​ណ្ណ​បើកបរ​របស់​ប្រទេស​ខ្លួន​មក​ប្តូរ​យក​បណ្ណ​បើកបរ​ខ្មែរ​បាន​

Views: 7

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា ជនបរទេស​អាច​យក​បណ្ណ​បើកបរ​របស់​ប្រទេស​ខ្លួន ប្តូរ​យក​បណ្ណ​បើកបរ​ខ្មែរ​បាន​។​

​ប្រភព​ដដែល​បាន​អះអាងថា ការដោះដូរ​នេះ តម្រូវឱ្យមាន​ឯកសារ​មួយចំនួន​ដូចជា បណ្ណ​បើកបរ​ដើម​របស់​ប្រទេស​នៃ​ជនជាតិ​សាមី តែ​ត្រូវ​បកប្រែ​ជា​ភាសា​អង់គ្លេស ឬ​បារាំង ដោយ​បញ្ជាក់​ពី​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​នៃ​ជនជាតិ​នោះ​, លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព​មិនតិចជាង ១៥​ថ្ងៃ​, លិខិតបញ្ជាក់​អាសយដ្ឋាន​បច្ចុប្បន្ន ចេញ​ដោយ​មេឃុំ​ឫ​ចៅសង្កាត់​, លិខិតបញ្ជាក់​កាយសម្បទា និង រូបថត ៤x៦ ផ្ទៃ​ពណ៌​ស​ចំនួន​៣​សន្លឹក​។

​ប្រភព​ដដែល​បាន​បន្តថា ទាក់ទង​នឹង​តម្លៃ​សេវា ប័​ណ្ឌ​បើកបរ​ប្រភេទ ក មាន តម្លៃ​៤០.០០០ រៀល​និង​ប្រភេទ ខ តម្លៃ ១២០.០០០ រៀល​។​

​ប្រភព​ដដែល​បាន​បន្តថា ជនបរទេស​ដែល​ធ្លាប់បាន​ប្តូរ​យក​បណ្ណ​បើកបរ​ខ្មែរ​ហើយ​ហួស​សុពលភាព នឹងត្រូវ​រង​ការពិន័យ ៥០០​រៀល​ក្នុង​ថ្ងៃ​។ N

Post navigation