ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ បុរសជាជនបរទេសម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល កាលពីវេលារសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅ ក្រុមទី២ភូមិតាភុល សង្កាត់ស្វាយដង្គំ។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយជម្ងឺគាំងបេះដូង។

មន្ត្រីកងរាជអាវុធហត្ថក្រុង បានអោយដឹងថា ជនរងគ្រោះ ឈ្មោះROBINSON DANIEL LEE ភេទ ប្រុស កើតថ្ងៃទី១៦-១២-១៩៥៦ ជនជាតិ ញូសឺឡែន កាន់លិខិតឆ្លងដែនលេខEA៨៩៩១០៤ មុខរបរ គ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

ប្រភពបន្តថា ផ្អែកតាមការ សន្និដ្ឋានរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប ជនរងគ្រោះបានស្លាប់រយៈពេលប្រហែល២ថ្ងៃមុនមកហើយ ដោយសារជម្ងឺគាំងបេះដូង។ សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕/B