Cambodia

ជនអនាថា ដុត​ភ្លើង​មិន​ប្រ​យ័​ត្ក​បង្ក​ឱ្យ​ឆេះ​ផ្ទះ​២​ខ្នង នៅ​ម្តុំ​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ជនអនាថា បាន​ចូលទៅ​រស់នៅ ក្នុងផ្ទះ​គ្មាន​មនុស្ស រស់នៅ នៅ​ម្តុំ​ស្ថានីយ៍​រថភ្លើង សិរីសោភ័ណ ស្ថិតក្នុង​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល កាលពី​វេលា​ម៉ោង ៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ហើយ​បាន​បង្កាត់ភ្លើង មិន​ប្រ​យ័​ត្ក បង្ក​ឱ្យ​ឆេះ​ផ្ទះ ២​ខ្នង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊ុន ផេង ស្នងការរង ផែន​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ – អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ អគ្គិភ័យ​នោះ​បង្ក​អោយ ឆេះ ១.​ផ្ទះ​ឈើ ដំបូល​ប្រក់​ស័ង្កសី ទំហំ ៧ ម៉ែត្រ គុណ​នឹង ១២ ម៉ែត្រ ខូចខាត​ទាំងស្រុង ។ ម្ចាស់ផ្ទះ ឈ្មោះ សូវ ង៉ូ​វ​ទ្រី ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ​។ ២. ផ្ទះ​ឈើ​ផ្នែក​ខាងក្រោយ ដំបូល​ប្រក់​ស័ង្កសី ទំហំ ៦ ម៉ែត្រ គុណ​នឹង ២០ ម៉ែត្រ សង់​ពី​ថ្ម ផ្នែក​ខាងមុខ ខូចខាត​ទាំងស្រុង (​ផ្ទះ​គ្មាន​មនុស្ស រស់នៅ​) ម្ចាស់ផ្ទះ ឈ្មោះ ម៉ាន់ គឹម​លាង ភេទ​ស្រី អាយុ ៤៨ ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​។

​លោក​បាន​បន្តថាៈ មូលហេតុ​នៃ​ការឆេះ តាម​ការសន្និដ្ឋាន បណ្តាលមកពី​ជនអនាថា ចូលទៅ​រស់នៅ ហើយ​ប្រើប្រាស់​ភ្លើង មិនមាន​ការប្រុងប្រយ័ត្ន ព្រោះ​ក្នុងផ្ទះ គ្មាន​ចរន្តអគ្គិសនី​ឡើយ​។ អគ្គិភ័យ​នេះ បណ្ដាលឱ្យ​ឆេះ​តែ​សំបក​ផ្ទះ ពុំមាន​ទ្រព្យសម្បត្តិ ខូចខាត​ទេ ដោយសារ​កម្លាំង​នគរបាល និង​ម្ចាស់ផ្ទះ ប្រមូល​ចេញ ទាន់ពេល​។

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ​របស់​ខេត្ត ២ គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊ុន ផេង ស្នងការរង ផែន​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​-​អគ្គិភ័យ និង​វេន​ប្រចាំ បញ្ជា​ដឹកនាំ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធាន មនុស្ស ដើម្បី​សហការ និង​ប្រើប្រាស់​ទឹក​អស់ ៥ រថយន្ត​។ ក្នុងនោះដែរ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​មន្ត្រី​ពាក់ព័ន្ធ ក៏បាន​ទៅ​ចូលរួម​អន្តរាគមន៍ ជួយ​ពន្លត់​អគ្គិភ័យ​នោះដែរ ៕/V​-PC

Football news:

Cavani has returned to training and is likely to play against Crystal Palace
Fabio Capello, Juventus played Rugby against the Port. Only Ronaldo and Chiesa can make a difference in this squad
Neymar: I posted how I was recovering from my injury, and I didn't get any messages saying, Wow, what a professional. No
Ole Gunnar Solscher: The work of the judges is very difficult and without additional pressure. We have to make their decisions
Joan Laporta: I'm sure Messi won't stay at Barca if I don't win the election. He gives the club 30% of revenue
Trent had idolized Gerrard since he was a kid, and he was in a fairy tale: he got Steven's care and the captain's armband. The story of a great relationship
Hazard's recovery from the injury is delayed. He probably won't play against Atletico on March 7