Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនសង្ស័យ៣នាក់ ជំនាញកាច់កម៉ូតូ និងប្លន់ប្រដាប់អាវុធនៅរាជធានី ត្រូវបានបញ្ចូនទៅតុលាការ

Views: 5

ដោយះសរិទ្ធ/ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ដែលជំនាញ លួចម៉ូតូគ្រប់ធុននិងប្លន់ប្រដាប់អាវុធយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

បុរសជនសង្ស័យទាំងបីនាក់រួមមានទី១ ឈ្មោះ សុខ ហេង អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពន្សាង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី២ ឈ្មោះ អែល ហិល អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងទី៣ ឈ្មោះ ជុំ វិរៈ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋានទាំង៣ខណ្ឌ រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ដើម្បីបើកប្រតិបត្តិការនេះ ខណៈដែលកម្លាំងជំនាញបានតាមចាប់ក្រុមជនសង្ស័យព្រមៗគ្នា ហើយជនសង្ស័យក៏បានបាញ់មកលើសមត្ថកិច្ចដើម្បីគេចខ្លួន។

ទោះជាយ៉ាងណាសមត្ថកិច្ចបានបាញ់តបត រហូតឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកផ្សេងទៀតក៏ត្រូវបានសមត្ថកិច្ចកំពុងបន្តតាមចាប់ផងដែរ។ ដោយឡែកវត្ថុតាងដកហូតបានរួមមានម៉ូតូពីរគ្រឿង រថយន្តមួយគ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ ដូចជាស្លាកលេខម៉ូតូ សម្ភារសម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការសួរនៅឡើយ៕/PC

Post navigation