Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ជប៉ុន​និង​កម្ពុជា​បន្ត​សហការ​លើ​វិស័យ​មីន​និង​ការអប់រំ​

Views: 1

ដោយ​: ជា សីហៈ / ភ្នំពេញ​: លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា កម្ពុជា​និង​ជប៉ុន​កំពុងតែបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសំអាត​មីន និង បញ្ហា​អប់រំ ក៏ដូចជា​លើក​កំពស់​ការយល់ ដឹង​ពី​វា​។

​លោក​បាន​អះអាងថា នៅ​ថ្ងៃទី​១៦ ដល់ ១៧ ខែសីហា ឆ្នាំ​២០២២​នេះ អង្គភាព​ស៊ីម៉ាក់ បានទទួល​ស្វាគមន៍​លោក កេ​ន សូ​ណូ​ហា​រ៉ា (Ken Sonohara) ប្រធាន​អភិរក្ស នៃ​សារមន្ទីរ​សន្តិភាព​រប​ស់​ក្រុង​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន ដើម្បី​ពិភាក្សា​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន​ស៊ីម៉ាក់​សៀមរាប និង​សារមន្ទីរ​សន្តិភាព​នៃ​ក្រុង​អូ​គី​វ៉ា​។

​លោក​បាន​បន្តថា ហើយដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក​ផ្ទាល់​និង​លោកស្រី ហា​រូ​កូ កា​មេ​អ៊ី (HARUKO KAMEI) ប្រធាន​ទីភ្នាក់ងារ​កិច្ចប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចសហការ​បច្ចេកទេស​ក្នុងការ​ពង្រឹងសមត្ថភាព​អង្គភាព​ស៊ីម៉ាក់ ក្នុងការ​បំពេញភារកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​ប្រកបដោយ​អាជីព​ក្នុង​កំរិត​ជាតិ និង​ជាពិសេស​ក្នុង​កំរិត​អន្តរជាតិ​៕​

Post navigation