Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជប៉ុន​និង​អាល្លឺម៉ង់​សន្យា​ពង្រឹង​ទំនាក់ទំនង នៅ​ពេល​លោក​សូល​ធ្វើ​ទស្សនកិច្ច​ក្រុង​តូ​ក្យូ​

Views: 1

ប្រែ​សម្រួលៈ​បំណង​(VNEpress)៖ ជប៉ុន​និង​អាល្លឺម៉ង់​បាន​សន្យា​ពង្រឹង​ទំនាក់​ន​ទំនង​យោធា​អោយ​កាន់តែ​ជិតស្និទ្ធ​ឡើង​ព្រមទាំង​បង្កើន​កិច្ចសហការ​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចំរុះ នៅពេល​អធិកា​ប​តី​​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូ​ល​(Olaf Scholz)​ធ្វើ​ទស្សនកិច្ច​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​សៅរ៍​ទី១៨មីនា។​

​លោក​សូល​បាន​ស្ថិតនៅ​ជប៉ុន​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង និង​វា​កើតឡើង​ចំ​ពេល​រដ្ឋមន្ត្រី​ប្រាំ​មួយរូប​នៃប្រទេសទាំងពីរជួបប្រជុំ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ចំ​ពេល​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​សម្លឹង​​រក​ឳ​កាស​ធ្វើការ​ជាមួយ​ជប៉ុន​ដើម្បី​បង្កើន​ឈ្មោះ​អាល្លឺម៉ង់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​នៅ​មុន​ជំនួប​កំពូល​G7នៅ​ជប៉ុន​នៅ​ខែ​ឧសភា​។​

​លទ្ធ​ជាក់លាក់​មួយចំនួន​ត្រូវ​បាន​បញ្ចេញ​ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ តែ​លោក​សូ​ល​និង​នាយករដ្ឋមន្ត្រី ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា​បាន​សង្កត់ធ្ងន់​លើ​ការពង្រឹង​និង​ធ្វើ​ពិពិធ​ម្ម​ខ្សែសង្វាក់​ផលិតកម្ម​ដែល​ប៉ះ​​ពាល់​គ្រប់យ៉ាង​ដោយសារ​តែ​ជំងឺឆ្លង​និង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​លោក​គី​ស៊ី​ដា បាន​និយាយថា​« ក្នុង​ការសន្ទនា​របស់​យើង​អំពី​សន្តិសុខ​សេដ្ឋកិច្ច យើង​បាន​ពិភាក្សា​អំពី​ការពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​»​។​

​លោក​បាន​បន្តថា ប្រទេស​ទាំង​ពីរ​ចង់​ពង្រឹង​«​ឥទ្ថិពល​របស់​គេ​នៅក្នុង​វិស័យ​យុទ្ធសាស្ត្រ រួមមាន​ប្រភព​ធនធាន​រ៉ែ បន្ទះ​ឈីប អាគុយ​និង​ចែករំលែក​មេរៀន​អនុវត្ត​ល្អៗ​សំរាប់​ដោះស្រាយ​ហានិភ័យ​»​។​

​រងគ្រោះ​ពី​ការ​ពឹង​លើ​ថាមពល​របស់​រុស្ស៊ី​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​ស្គូ​បើក​ប្រតិបត្តិការ​យោធា​ចូល​អ៊ុ​យក្រែន អាល្លឺម៉ង់​បាន​និង​កំពុង​តស៊ូ​នឹង​ការងា​ក​ចេញពី​ការពឹងលើសេដ្ឋកិច្ច​អ្នកដទៃ ជាពិសេស​ចិន​។​ប្រទេស​​នេះ​ក៏​ព្យាយាម​ទាក់ទង​បណ្តា​ប្រទេស​អាស៊ី រួម​មាន​ជប៉ុន ឥណ្ឌូនេស៊ី​និង​ឥណ្ឌា នៅ​ពេល​ខ្លួន​ព្យាយាម​ធ្វើ​ពិពិធ​កម្ម​(​ធ្វើអោយ​មាន​ច្រើន​បែប​ផ្សេងគ្នា​)​ការផ្គត់ផ្គង់​និង​ការនាំចេញ​ផង​ដែរ​។​

​លោក​សូល​បាន​និយាយថា ទំនាក់ទំនង​ជាមួយ​ជប៉ុន​ត្រូវបាន​ដំឡើង​ដល់​កំរិត​ថ្មី​មួយ​នៅក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍ និង​ថា​ប្រទេស​ទាំង​ពីរ​ចង់​រៀន​ពី​មេរៀន​ត្រឹមត្រូវ​ចេញពី​ឯករាជ្យភាព​សេដ្ឋកិច្ច​ចេញពីការអនុវត្ត​ក្នុងអំឡុងពេល​ពិភពលោក​ជួប​ការរំខាន​ដោយសារកូ​វីដ​១៩​និង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​លោក​គី​ស៊ី​ដា បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​ធ្វើ​អោយពួកយើង​យល់​ថា វា​សំខាន់​ដែល​ជប៉ុន​និង​អាល្លឺម៉ង់​ត្រូវ​បង្កើន​កិច្ចសហការ​សន្តិសុខ​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ បាន​និយាយថា ពួកគេ​នឹង​ធ្វើការ​រួមគ្នា​លើ​ការ​ដាក់​ពង្រាយ​ថ្មី​ដោយ​យោធា​អាល្លឺម៉ង់​នៅក្នុង​តំបន់​ ព្រមទាំង​សមយុទ្ធ​​រួមគ្នា​ផងដែរ​។​ពួកគេ​ក៏​បាន​សន្យា​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​មួយ​ដើម្បី​សម្រួល​សកម្មភាព​យោធា​រួមគ្នា​។​

​លោក​សូល​បាន​និយាយថា យោធា​អាល្លឺម៉ង់​នឹង​មក​ធ្វើ​ទស្សនកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។​

​សូមបញ្ជាក់​ថា យន្តហោះ​ប្រយុទ្ធ​អាល្លឺម៉ង់​និង​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ជប៉ុន​កាលពី​ខែ​កញ្ញា​ឆ្នាំមុន​៕

​អធិកា​ប​តី​អាល្លឺម៉ង អូ​ឡា​ហ្វ សូ​ល ចាប់រ​លាក់​ដៃ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុងជំនួប​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​១៨​មីនា​

Post navigation