Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជប៉ុន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​និង​ថ្កោលទោស​ការបញ្ជូន​សព្វាវុធ​នុយគ្លេអ៊ែរ​ទៅ​ដាក់​នៅ​បេឡា​រូ​ស​

Views: 21

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជប៉ុន​នឹង​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី​ក្រោយពី​ជំនួប​ក្រុម​ប្រទេស​G7​កាលពី​សប្តាហ៍​មុន​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ចំពោះ​​ការបង្ក​សង្គ្រាម​នៅ​អ៊ុ​យក្រែន នេះ​បើ​តាម​ការអះអាង​របស់​នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ុ​យ ម៉ា​តស៊ូ​ណូ​(Hirokazu Matsuno)​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ឧសភា​។​

នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ុ​យ ម៉ា​តស៊ូ​ណូ

​លោក ម៉ា​តស៊ូ​ណូ ដែល​ជា​អ្នកនាំពាក្យ​កំពូល​របស់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ក៏​បាន​ថ្កោលទោស​វិធានការ​របស់​រុស្ស៊ី​ក្នុង​ការបញ្ជូន​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​ទៅ​ដាក់​តាំង​នៅក្នុង​ប្រទេស​សម្ពន្ធមិត្ត​បេឡា​រូស​​ដោយ​ថា វា​នឹង​រឹតតែ​ធ្វើ​សភាពការណ៍​កាន់តែ​តានតឹង​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​ក្នុងនាម​ជា​ប្រទេស​តែ​មួយគត់​ដែល​ធ្លាប់​រងគ្រោះ​ពី​ការទម្លាក់​គ្រាប់បែក​បរមាណូ​ក្នុងអំឡុង​សង្គ្រាម ជប៉ុន​មិន​ដែល​ទទួលយក​ការគំរាមកំហែង​ប្រើ​នុយគ្លេអ៊ែរ​​រុស្ស៊ី​ទេ »​។​

​សូមបញ្ជាក់​ថា ក្រុម​មេដឹកនាំ​G7 រួម​មាន​អាម៉េរិក កាលពី​សប្តាហ៍​មុន​បានបង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ជាមួយនឹង​ការបន្ថែម​ជំនួយ​យោធា​ដល់​អ៊ុ​យក្រែន និង​បង្កើន​ការ​​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ុ​។​

​ក្នុង​កិច្ចសម្របសម្រួល​ជាមួយ​G7 ជប៉ុន​នឹង​បង្កក​ទ្រព្យ​របស់​ក្រុមហ៊ុន​ចំនួន​៧៨​និង​បុគ្គល​ចំនួន​១៧​រូប រួម​មាន​នាយទាហាន​នៅ​រុស្ស៊ី​និង​ហាម​ការនាំចេញ​របស់​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន​៨០ នេះ​បើ​តាម​សេចក្តី​​ប្រកាស​របស់​ក្រសួង​ការបរទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​។​

​ជប៉ុន​ក៏​នឹង​ហាម​ការផ្គត់ផ្គង់​សេវា​សំណង់​និង​វិស្វកម្ម​ទៅកាន់​រុស្ស៊ី ។​

​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​ថ្កោលទោស​ការបញ្ជូន​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​របស់រុស្ស៊ីទៅកាន់​បេឡា​រូ​ស តែ​មិនឃើញ​ហេតុផល​ណា​ដែលអាម៉េរិកត្រូវ​កែសម្រួល​ស្ថានភាព​នុយគ្លេអ៊ែរ​របស់ខ្លួន​ទេ​៕

Post navigation