Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជប៉ុនផ្តល់ថវិកា៥២,៤៨០ដុល្លារសម្រាប់ការដាក់ពង្រាយរថយន្តប្រមូលសំរាម

Views: 8

ដោយៈសុផល/ភ្នំពេញៈ រដ្ឋាភិបាល ជប៉ុន បាន ឯកភាពផ្តល់ ថវិកា ចំនួន ៥២,៤៨០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោម គ្រោងការ ណ៍ ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។

កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបាន ចុះហត្ថលេខានៅ ថ្ងៃទី២៧ខែមីនា ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ ប្រ ទេស ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

កិច្ចសន្យានេះផ្តោតលើការអនុវត្តគម្រោងប្រើប្រាស់ឡើងវិញនូវរថយន្តប្រមូលសំរាមដែលប្រើប្រាស់រួចក្នុងខេត្តចំនួនដប់(ថវិកា ចំនួន ៥២,៤៨០ ដុល្លារអាមេរិក)។ក្រសួងបរិស្ថាន ដែលជាស្ថាប័នទទួលជំនួយនឹងបែងចែករថយន្តប្រមូលសំរាមចំនួនមួយគ្រឿងដាក់ពង្រាយនៅក្នុងខេត្តនីមួយៗក្នុងចំណោមខេត្តចំនួនដប់ ក្នុងប្រទេសកម្ពុជា ដើម្បីកែលម្អសេវាប្រមូលសំរាម។

ជាមួយនឹងការ អភិវឌ្ឍ សេដ្ឋកិច្ច ប្រទេស កម្ពុជាបាននិង កំពុង ជួប ការ លំបាក ជាមួយនឹង ការ កើន ឡើង នៃ សំរាម ដោយសារ តែ មាន ការ ខ្វះខាត ច្រើននូវបរិក្ខារ ក្នុង ការ ប្រមូល សំរាម ឱ្យ បាន ត្រឹមត្រូវ។ គម្រោងនេះ នឹងចូលរួមចំណែកដល់ការការពារសុខភាព សាធារណៈ និងបរិស្ថានធម្មជាតិ ដែលនឹងកែលម្អគុណភាពជីវិតរបស់ ប្រជាជន ជាង ៧២០,០០០នាក់ នៅក្នុងខេត្តទាំង១០។

ជំនួយឥតសំណងគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេស កម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តា មួយ ចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាច គំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតជីវភាពរស់នៅនិងសេចក្តីថ្លៃថ្នូរ របស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួន ឯងរបស់ ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៦៦លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋា ភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៨គម្រោង នៅទូទាំងប្រទេសកម្ពុជា៕សរន / N

Post navigation