Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជួបជុំ និង​អបអរ​បុណ្យ​ណូអែល​នៅ​ណាហ្គា​វើ​លដ៍​

Views: 1

​ភ្នំពេញ​៖ ដើម្បី​អបអរ​បុណ្យ​ណូអែល​ដែល​ខិតជិត​មកដល់ ណាហ្គា​វើ​លដ៍ បានធ្វើ​ការតុបតែង និង​ត្រៀម​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ដ៏​សម្បូរបែប នំ​ប្រពៃណី​ណូអែល ការសម្តែង​សិល្បៈ​និង ការបញ្ចុះ​តម្លៃ​ជាច្រើន​សម្រាប់​អតិថិជន​របស់ខ្លួន​។ សូម​អញ្ជើញ​រីករាយ​ជាមួយនឹង​បទពិសោធន៍​ថ្មីៗ​ដ៏​អស្ចារ្យ​ពេញ​មួយខែ​ធ្នូ​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ ដៃគូ​ធុរកិច្ច​និង​មិត្ត​រួមការ​ងារ នៅ​ណាហ្គា​វើ​លដ៍​!​។

​នៅខាងមុខ​ណាហ្គា​វើ​លដ៍​ទី​១​នៅ​សួនច្បារ​សម្តេចតេ​ជោ​ហ៊ុនសែន​មានការ​តុបតែង​លម្អ​បែប​ណូអែល​ជាមួយ​អំពូល​ភ្លើង​ចម្រុះ​ពណ៌​ដ៏​ស្អាត​ប្លែក​ភ្នែក​ដែល​ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​ទៅ​កម្សាន្ត​រៀងរាល់​រាត្រី​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​២៥ ខែធ្នូ​។ ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ឬ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ជាមួយ​រូបសំណាក​បែប​ណូអែល​ជាច្រើន ដូចជា រូប​មនុស្ស​ព្រិល រូប​ស្ករ​គ្រាប់ រូប​ផ្កាយ រូប​ដើមឈើ​ណូអែល​កម្ពស់ ១៨ ម៉ែត្រ និង​រូប​ស្អាតៗ​ជាច្រើន​ទៀត​។

​ចង់​អបអរ​ឱកាស​ដ៏​សប្បាយរីករាយ​នេះ​នៅ​គេហដ្ឋាន​មែន​ទេ​? ពុក​ម៉ែ​បងប្អូន អាច​ជួបជុំ​នៅ​គេហដ្ឋាន​ដោ​យក​ម្ម៉​ង់​ម្ហូប​បែប​ណូអែល​របស់​ណាហ្គា​វើ​លដ៍​ជាច្រើន​ជម្រើស រួមមាន​សាច់មាន់​ទួ​គី​ដុត សាច់​ហ៊ែ​ម​ប្រឡាក់​ជាមួយ​ស្ករត្នោត និង​ម៉ា​ស្តា​ត និង​សាច់គោ​ជាប់​ឆ្អឹង តម្លៃ​ចាប់ពី១៥៨ដុល្លារ​ដែលមាន​បន្ថែម​កូន​ដំឡូង​ឆា បន្លែនិង​ទឹក​ជ្រលក់​។ សម្រាប់​មុខម្ហូប​បែប​អាស៊ី ណាហ្គា​វើ​លដ៍​មាន​ទាខ្វៃ និង​ជ្រូក​ខ្វៃ​ជាមួយ​ទឹកជ្រលក់​ហយ​ស៊ីន​ផ្អែម តម្លៃ​ចាប់ពី ៣០ ដុល្លារ​បូក​នឹង​ម្ហូប​បន្ថែម ដូចជា កូន​ស្ពៃក្តោប ត្រសក់​ក្នុង​ទឹកខ្មេះ​ខ្ទឹមស ប៉ាវ​ហ៊ឺ​និង​បាយ​សាច់មាន់​ក្នុង​ឆ្នាំងដី​។ សូ​មក​ម្ម៉​ង់​យ៉ាងហោចណាស់ ២ ថ្ងៃមុន​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​លេខ​ទូរ​សព្ទ ០២៣ ២៦៣ ០៣១ ។

​ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​ទទួលទាន​អាហារ​បែប​សុភមង្គល​នៅក្នុង​ភោជនីយដ្ឋាន​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​មួយថ្ងៃ​មុន​ថ្ងៃបុណ្យ​ណូអែល និង​ថ្ងៃបុណ្យ​ណូអែល​ណាហ្គា​វើ​លដ៍​អាច​ផ្តល់ជូន​គ្រប់​ជម្រើស​តាម​តម្រូវការ​។ អាហារ​ឈុត​ពេល​ល្ងាច​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន​ប្រណីត ដូចជា​ភោជនីយដ្ឋាន​បារាំង Le Gourmet ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano ភោជនីយដ្ឋាន​ចិន​កា​តាំង Hall of Golden Chimes និង​ភោជនីយដ្ឋាន​ចិន Fortune Palace តម្លៃ​ចាប់ពី ៤៨ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នាក់​និង​ជម្រើស​ផ្សេងទៀត​បូករួម​នឹង​ការ​ទទួលទាន​ភេសជ្ជៈ​ឥត​កំណត់ ២ ម៉ោង​។

​រីឯ​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ណូអែល​នៅ​ថ្ងៃទី​២៤ និង ២៥ ខែធ្នូ នៅ​ភោជនីយដ្ឋាន The Pangea ឬ 2Pangea​គឺជា​អាហារ​ដ៏​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ពុក​ម៉ែ​បងប្អូន​ដែលមាន​មុខម្ហូប​អន្តរជាតិ​បូករួម​នឹង​ម្ហូប​បែប​ណូអែល តម្លៃ​ចាប់ពី ២៥ ដុល្លារ​សម្រាប់​ម្នាក់​។ អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​បែប​បារាំង និង​អ៊ីតាលី​ដ៏​ពេញនិយម​នៅ​ភោជនីយ​ដ្ឋាន Bistro Romano និង Le Gourmet នឹង​បន្ត​កម្មវិធី​ប្រូ​ម៉ូ​សិន​ដោយ​បម្រើ​ជូន​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែធ្នូ​ផងដែរ និង​មានតម្លៃ ៣២ ដុល្លារ​សម្រាប់​ម្នាក់​។ ជម្រើស​មួយ​ទៀត ប៊ុ​ហ្វេ​ឌី​ម​សាំ​ពេល​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន Hall of Golden Chimes នឹងមាន​បន្ថែម​ម្ហូប​បែប​ណូអែល​នៅ​ថ្ងៃទី​២៤ និង ២៥ ខែធ្នូ តម្លៃ ៣២ ដុល្លារ​សម្រាប់​ម្នាក់​។ ពុក​ម៉ែ​បងប្អូន អាច​កក់​ទុក​មុន​នៅថ្ងៃនេះ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​លេខ​ទូរ​សព្ទ ០២៣ ២៦៣ ០៣១ ។

​បន្ថែម​ទៅលើ​អាហារ​ពិសេសៗ ពុក​ម៉ែ​បងប្អូន​អាច​រីករាយ​ជាមួយនឹង​ជម្រើស​ភេសជ្ជៈ​នៅ​បានីយដ្ឋាន The Vimean របស់​ណាហ្គា​វើ​លដ៍​ផងដែរ​។ ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ លោកអ្នក​អាច​សាកល្បង​ក្រេប​ស្រា​ក្រឡុក​សា​ហ្វ្រ​ន់​២៧ ដែល​ច្នៃ​ដោយ​អ្នក​ក្រឡុក​ជំនាញ តម្លៃ ៥ ដុល្លារ​ក្នុង​មួយ​កែវ​។ កញ្ចប់​ភេសជ្ជៈ​ណូអែល តម្លៃ ៥៨​ដុល្លារ​ក្នុង​មួយឈុត​ដែល​លោកអ្នក​អាច​រីករាយ​ជុំគ្នា រួមមាន ស្រា​វី​ស្គី​ជប៉ុន ស្រា និង​ស្រា​សាំ​ប៉ា​ញ​ជាមួយ​អយ​ស្ទ័​រ​ស្រស់ និង​បាយ​រុំ​ស៊ូ​ស៊ី​។

​អ្វីដែល​ពុក​ម៉ែ​បងប្អូន​ប្រហែល​ចង់​សាកល្បង​ផងដែរ​នោះ គឺ​នំ​ប្រពៃណី​ណូអែល​ដែលមាន​ដាក់លក់​រៀងរាល់ថ្ងៃ​ក្នុង​ខែធ្នូ​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge និង​ភោជនី​យ​ដ្ឋាន Food Pavilion ។ តម្លៃ​ចាប់ពី ៣ ដុល្លារ នំ​បែប​ណូអែល​ទាំងអស់ មានដូចជា នំ​រូប​មនុស្ស​រសជាតិ​ខ្ញី នំ​ផាយ នំ​សូ​ឡិន នំ​ប៉ា​ណេ​តូ​ណេ នំ​ផ្លែឈើ នំ​រូប​គល់ឈើ នំ​ស្រួយ​រូប​ដើមឈើ​ណូអែល និង​នំ​ពិសេសៗ​ជាច្រើន​ទៀត​។ មាន​បម្រើ​ជូន​រៀងរាល់ថ្ងៃ​ផងដែរ ពី​ម៉ោង ១២ ថ្ងៃត្រង់​ដល់ ៥ ល្ងាច​នៅ Lobby Lounge គឺ​អាហារសម្រន់​ឈុត​ពេល​រសៀល​ដែលមាន​នំ​ស្នូល​ផ្អែម នំប្រៃ និង​នំ​ស្នូល​ការី​រួមជាមួយ​តែ ឬ​កាហ្វេ តម្លៃ ២២ ដុល្លារ​ប៉ុណ្ណោះ​។ លោកអ្នក​ក៏​អាច​ទិញ​ស្រា​សាំ​ប៉ា​ញ​លែ​ន​សុន​ឡឺ​ប្ល៊ែ​កឡា​បែ​ល តម្លៃ ៨០ ដុល្លារ​ក្នុង​មួយ​ដប និង​ទទួលបាន​កម្មវិធី​ប្រូ​ម៉ូ​សិន ទិញ ១ ថែម ១!

​នៅ​ចុង​ឆ្នាំនេះ ណាហ្គា​វើ​លដ៍​នឹង​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១ សម្រាប់​ពុក​ម៉ែ​បងប្អូន​ចូលមក​ទស្សនា នៅ​ម៉ោង ៦ ល្ងាច​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​២៥ ខែធ្នូ ដែលមាន​ការសម្តែង​ចម្រៀង និង​រាំ​ដោយ​អ្នកសិល្បៈ​អន្តរជាតិ ហើយ​កុំ​ភ្លេច​ថតរូប​ជាមួយ​លោកតា​ណូអែល រូប​ខ្លាឃ្មុំ និង​រូប​ម៉ាស់​ស្កុ​ត​បន្ទាប់ពី​ការសម្តែង​។

​គួរបញ្ជាក់​ផងដែរ​ថា ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍​នៅខាងមុខ​អគារ​ណាហ្គា​វើ​លដ៍​ទី​១ នឹងត្រូវ​ធ្វើឡើង​នៅ​រាត្រី​ឆ្លង​ឆ្នាំ ខណៈ​ខាងក្នុង​អគារ​ណាហ្គា​វើ​លដ៍​ទាំងពីរ​ក៏មាន​ផ្តល់ជូន​កម្មវិធី​កម្សាន្ត​ប្លែកៗ​ដ៏​សម្បូរបែប​ផងដែរ​។ ព័ត៌មាន​បន្ថែម​នឹងត្រូវ​ផ្សព្វផ្សាយ​ឆាប់ៗ​នេះ​។​ទទួលយក​នូវ​បទពិសោធន៍​ថ្មីៗ​ដ៏​រីករាយ​បំផុត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ពេញ​មួយខែ​ធ្នូ​ក្នុងឱកាស​បុណ្យ​ណូអែល​នៅ​ណាហ្គា​វើ​លដ៍​៕Ph

                                                                               រីករាយជាមួយការតុបតែងលម្អបែបណូអែលដ៏ស្រស់ស្អាតនៅក្នុងនិងខាងក្រៅអគារ​ណាហ្គាវើល​ដ៍
                              សូមអញ្ជើញទទួលទានអាហារឈុតពេលល្ងាចបែបណូអែលដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋានឈ្នះពានរង្វាន់លំដាប់ពិភពលោកនៅណាហ្គាវើលដ៍
                                                          ចែករំលែកភាពផ្អែមល្ហែម និងនំប្រពៃណីណូអែលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក តម្លៃចាប់ពី ៣ ដុល្លារ
ម្ហូបសុភមង្គលសម្រាប់ទទួលទាននៅគេហដ្ឋាន និងការជួបជុំប្រកបដោយសុភមង្គល រួមមាន មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ជាមួយស្ករ​ត្នោត ​សាច់គោជាប់ឆ្អឹងជំនី និងមុខម្ហូប​ពិសេស​ជាច្រើន​ទៀត   
                                                 រីករាយតាមចិត្ត! អាហារ និងអាហារប៊ុហ្វេប្រណីតបែបណូអែលនៅភោជនីយដ្ឋាន The Pangea និង 2Pangea

Post navigation