Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កា​ពី​ទែន​ក្រុម​បាល់បោះ​រទេះ​ជនពិការ​នា​រី​បង្ហាញ​អារម្មណ៍​រីករាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​

Views: 7

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កា​ពី​ទែន​ក្រុម​កីឡាការិនី​បាល់បោះ​ជិះរទេះ​ជនពិការ​ជម្រើសជាតិ​កម្ពុជា អាន ស៊ី​ណែ​ត បានបង្ហាញ​នូវ​អារម្មណ៍​រីករាយ​ដែល​កីឡា​ជាតិ​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា​ជាតិ​ជនពិការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០២២ ដែល​បាន​បិទ​បញ្ចប់​ការប្រកួត​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។​ទោះបី​មិនបាន​ចូលរួម​ប្រកួត​ដោយផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ជនពិការ ប៉ុន្តែ​កីឡាការិនី​រូបនេះ​ក៏បាន​ចូលរួម​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម​និង​ជា​អ្នកគាំទ្រ​លើ​ប្រភេទ​កីឡា​នេះហើយ​ក៏បាន​បង្ហាញ​ក្ដី​សង្ឃឹមថានឹង​នាំមក​នូវ​សញ្ញាណ​វិជ្ជមាន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

​កីឡាការិនី អាន ស៊ី​ណែ​ត បាន​និយាយ​ដូច្នេះ​ថា សម្រាប់​រូបនាង​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ឲ្យ​បងប្អូន​ជនពិការ​តាម​បណ្ដា​ខេត្ត​មក​ចូលរួម​។​ពួកគាត់​មានឱកាស​បញ្ចេញ​សមត្ថភាព​។ បើតាម​ក្ដី​រំពឹង​របស់​នាង​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ពួក​គាត់​មានឱកាស​បាន​ចូលរួម និង​មានឱកាស​ទទួលបាន​ជោគជ័យ​។ មួយទៀត​គឺ​គាត់​មកពី​តាម​ខេត្ត បើសិនជា​គាត់​មាន​សមត្ថភាព នឹង​ជួយ​ឲ្យ​គាត់​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ ដើម្បី​ជ្រើសរើស​គាត់​ចូលទៅក្នុង​ក្រុម​។​

​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដែល​បានរៀបចំ​ឡើង​នេះ​គឺ​បង្កើតឡើង​ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូលរួម​ផ្នែក​ណាមួយ​ហើយ​ជ្រើសរើស​គាត់​ចូលទៅក្នុង​ក្រុម ហើយ​ជ្រើសរើស​គាត់​ដើម្បី​ហ្វឹកហាត់​ត្រៀម​ឆ្នាំ​២០២៣ សម្រាប់​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។

​កីឡាបាល់បោះ​ជិះរទេះ​ជនពិការ​នារី​ក​ម្ពុ​ជា​ត្រូវបាន​ចាត់ទុកថា​ជា​កីឡា​មាន​សក្ដានុពល​ក្នុងការ​ប្រជែង​មេដាយ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។​ជាក់ស្ដែង​ពួកគាត់​ទើប​ទទួលបាន​ជោគជ័យ​ក្នុងការ​ឈ្នះ​មេដាយមាស លើ​វិញ្ញាសា ៣​ទល់​៣ និង​មេដាយប្រាក់ លើ​វិញ្ញាសា ៥​ទល់​៥ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ មិនតែប៉ុណ្ណោះ ថ្មីៗ​នេះ​ពួកគាត់​ក៏​ទើបតែ​បានឈ្នះ​ជើងឯក​ពាន ICRC International Wheelchair Basketball Tournament លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌា​។ ជាការ​ប្តេជ្ញា អាន ស៊ី​ណែ​ត បាន​តាំងចិត្ត​ការពារ​មេដាយមាស និង​ធ្វើ​ឲ្យ​បាន​កាត់​តែ​ល្អ​ថែមទៀត ពេល​ប្រកួត​លើ​ទឹកដី​ខ្លួនឯង​ឆ្នាំក្រោយ​៕​

Post navigation