Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កាន់តែ​ធ្ងន់ធ្ងរ​ហើយ រុស្ស៊ី​ត្រៀម​ឆ្លើយតប​នឹង​គ្រាប់​រថក្រោះ​អង់គ្លេស​ដែល​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូម​បំផ្លាញ​សុខភាព​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ផែនការ​របស់​អង់គ្លេស​ក្នុង​ការបញ្ជូន​គ្រាប់កាំភ្លើង​ធំ​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ទៅកាន់​អ៊ុ​យក្រែន ដោយ​ថា​​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ នឹង​ត្រូវ​បង្ខំ​អោយ​ឆ្លើយតប​សមស្រប​។​

​ថ្លែង​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ចន្ទ ទេសរដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក អាន់​ណា​បែ​ល ហ្គោល​ឌី​(Annabel Goldie)​បាន​និយាយថា គ្រាប់​ខ្លះ​សំរាប់​រថក្រោះ​ប្រយុទ្ធ​Challenger 2 ដែល​​អង់គ្លេស​នឹង​ប្រគល់​អោយ​អ៊ុយ​ក្រែន​ផ្ទុ​ក​អ៊ុយ​រ៉ា​ញ៉ូម​DU​។​

​រថក្រោះ​ប្រយុទ្ធ​Challenger 2​របស់​អង់គ្លេស​នឹង​ប្រើ​គ្រាប់​ខ្លះ​ដែល​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូម​DU

​លោកពូ​ទីន​បាន​និយាយថា​«​បើ​សិន​ជា​រឿង​ហ្នឹង​កើតមាន​មែន រុស្ស៊ី​នឹង​ឆ្លើយ​ត​ដោយ​សមស្រប​។​លោកខាងលិច​ទាំងមូល​កំពុង​ចាប់ផ្តើម​ប្រើ​សព្វាវុធ​ដែល​មាន​សមាសភាព​នុយគ្លេអ៊ែ​រហើយ​»​។​

​ពួក​អ្នកនយោបាយ​និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​រុស្ស៊ី បាន​លើកឡើង​ជា​បន្តបន្ទាប់​ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​ឡើង​កាល​ពី​ឆ្នាំមុន ដោយ​ពួកគេ​និយាយថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ បើ​ចាំបាច់​​ត្រៀម​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែ​ររ​បស់​ខ្លួន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ បាន​និយាយថា ការសំរេចចិត្ត​របស់​អង់គ្លេស​កាន់តែ​កាត់បន្ថយ​ឳ​កាស​អោយ​តិច​ទៅក្នុង​ការបញ្ចៀស​ការប៉ះទង្គិច​គ្នា​ដោយ​សព្វាវុធ​នុយគ្លេអ៊ែរ​រវាង​រុស្ស៊ី​និង​​លោកខាងលិច​។​លោក​ថា​«​កាលណា​លោកខាងលិច​ចាត់​វិធានការ​មួយៗ​បន្ថែមទៀត ឳ​កាស​កាន់តែ​ខើច​ទៅ​»​។​

​អ៊ុយ​រ៉ា​ញ៉ូម​DU​ត្រូវ​គេ​ប្រើ​ក្នុង​សព្វាវុធ ដោយសារ​តែ​វា​អាច​ទម្លុះ​រថក្រោះ រថ​ពាស​ដែល​និង​ទីតាំង​មាំទាំ​ដោយ​ងាយ ពីព្រោះ​ដង់ស៊ីតេ​និង​ទ្រព្យ​រូបវន្ត​ដទៃទៀត​របស់​វា​។​វា​បង្ក​ហានិភ័យ​សុខភាព​នៅ​ជុំវិញ​កន្លែង​​ផ្ទុះ ដោយ​ផ្សែង​ធូលី​របស់​វា​អាច​ស្រូប​ចូលក្នុង​សួត​និង​គ្រឿង​ក្នុង​សំខាន់ៗ​របស់​មនុស្ស​។​

​លោក​សយ​ហ្គូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​តាម​ធម្មតា រុស្ស៊ី​មាន​អ្វី​មួយ​ដើម្បី​ឆ្លើយតប​ហើយ​»៕

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ ថា​រុស្ស៊ី​ត្រៀម​ឆ្លើយតប​បើ អ៊ុយ​ក្រែន​ប្រើគ្រាប់​ផ្ទុក​អ៊ុយរ៉ា​ញ៉ូម​DU

Post navigation