Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការ​លេច​ធ្លាយ​ទី​បួន​ត្រូវបាន​រកឃើញ​នៅ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream នៅ​សមុទ្រ​បាល់​ទិក​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង​(​ដេល្លី​ម៉េល​) ៖ ឆ្មាំ​សមុទ្រ​ស៊ុយអែត​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កញ្ញា​ថា ការ​លេច​ធ្លាយ​ទី​បួន​ត្រូវបាន​រកឃើញ​នៅក្នុង​បំពង់​បង្ហូរ​ក្រោម​បាតសមុទ្រ​ដែល​រត់​ពី​រុស្ស៊ី​​ទៅកាន់​ទ្វីបអឺរ៉ុប បន្ទាប់​ពី​ការផ្ទុះ​ត្រូវបាន​រាយការណ៍​កាលពី​ដើម​សប្តាហ៍​នេះ​នៅក្នុង​ការបង្ក​ការបំផ្លិចបំផ្លាញ​សង្ស័យ​មួយ​។​

​មន្ត្រី​ឆ្មាំ​សមុទ្រ​ស៊ុយអែត​បាន​និយាយថា “​មានការ​លេច​ធ្លាយ​ពីរ​នៅ​ខាង​ស៊ុយអែត​និង​ការ​លេច​ធ្លាយ​ពី​រ​នៅ​ខាង​ដា​ណឺ​ម៉ាក​”​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ចំនួន​បី​ត្រូវ​បាន​បញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​នៅ​​លើ​បំពង់​បង្ហូរ Nord Stream នៅ​សមុទ្រ​បាល់​ទិក​។​

​មន្ត្រី​រូប​នេះ​បាន​បន្ថែមថា ការ​លេច​ធ្លាយ​ទាំង​ពីរ​នៅ​ខាង​ស៊ុយអែត គឺ “​នៅ​ជិត​គ្នា​”​។​

​ឆ្មាំ​សមុទ្រ​ស៊ុយអែត​មិនអាច​និយាយ​ភ្លាមៗ​ថា​ហេតុអ្វី​បាន​ជា​ការ​លេច​ធ្លាយ​ចុងក្រោយ​នេះ​បាន​លេចឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ដំបូង​នោះទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា ការ​លេច​ធ្លាយ​ចុងក្រោយ​នេះ​ត្រូវបាន​រកឃើញ​នៅ​បំពង់​បង្ហូរ Nord Stream 2 ប៉ុន្តែ​ឆ្មាំ​សមុទ្រ​មិន​បាន​បញ្ជាក់​ពី​រឿង​នេះ​ទេ​។​

​ស៊ុយអែត​ធ្លាប់​បាន​រាយការណ៍​ពី​ការ​លេច​ធ្លាយ​បំពង់​បង្ហូរ Nord Stream 1 នៅ​ភាគ​ឦសាន​ទីក្រុង​បន​ហូ​ម (Bornholm) ខណៈ​ដា​ណឺ​ម៉ាក​បាន​បញ្ជាក់​ពី​ការ​លេច​ធ្លាយ​នៅ​បំពង់​បង្ហូរ Nord Stream 2 នៅ​ភាគ​អាគ្នេយ៍ និង ការ​លេច​ធ្លាយ​មួយទៀត​នៅ​ឦសាន​នៅ​ខាងលើ​បំពង់​បង្ហូរ Nord Stream 1 ។​

​ការ​លេច​ធ្លាយ​ដ៏​ធំ​បាន​បណ្តាលឱ្យ​មាន​ពពុះ​ច្រើន​នៅលើ​ផ្ទៃ​សមុទ្រ​រាប់រយ​ម៉ែត្រ ដែល​ធ្វើឱ្យ​គេ​មិន​អាច​ពិនិត្យមើល​បំពង់​នេះ​បាន​ភ្លាមៗ​ទេ​។​

​ការសង្ស័យ​នៃ​ការបំផ្លិចបំផ្លាញ​បាន​កើត​ឡើង​បន្ទាប់ពី​ការ​លេច​ធ្លាយ​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បដិសេធថា ខ្លួន​មិន​បាន​នៅ​ពីក្រោយ​ការផ្ទុះ​ទាំងនោះ​ទេ ខណៈ​សហរដ្ឋ​អាម៉េរិក​ក៏​បាន​បដិសេដ​ដែរ ដោយ​និយាយថា ការលើកឡើង​ថា​មូ​ស្គូជា​អ្នក​ធ្វើ​ឱ្យ​ខូច​បំពង់​បង្ហូរ គឺ “​គួរឱ្យ​អស់សំណើច​ណាស់​”​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​ឧបទ្ទវហេតុ​នេះ​។​

​បំពង់​បង្ហូរ Nord Stream 1 និង 2 ដែល​ត​ភ្ជាប់​រុស្ស៊ី​ទៅ​អាល្លឺម៉ង់​បាន​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ខណៈ​រុស្ស៊ី​បាន​កាត់បន្ថយ​ការផ្គត់ផ្គង់​ឧស្ម័ន​​ទៅ​អឺរ៉ុប​នៅក្នុង​ការសង្ស័យថា​ជាការ​សងសឹក​ប្រឆាំងនឹង​ទណ្ឌកម្ម​របស់​លោក​ខាងលិច​បន្ទាប់​ពី​ការ​លុកលុយ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូលើ​អ៊ុ​យក្រែន​។​

ការសង្ស័យ​នៃ​ការបំផ្លិចបំផ្លាញ​បាន​កើត​ឡើង​បន្ទាប់ពី​ការ​លេច​ធ្លាយ​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​

​អង្គការ​ណា​តូ​គាំទ្រ​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​ការ​លិច​ធ្លាយ​នេះ​

​បណ្តា​ប្រទេស​លោកខាងលិច​សង្ស័យ​ភ្នាក់ងារ​របស់​រុស្ស៊ី​ជា​អ្នកប្រព្រឹត្ត​លើ​បំពង់​បង្ហូរ​ហ្គាស តែ​រុស្ស៊ី​ថា​វា​កើត​ក្នុង​ដែនទឹក​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​អាម៉េរិក

​ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ការ​លិច​ធ្លាយ​បំពង់​បង្ហូរ​ហ្គាស​Nord Stream​នេះ​នៅ​ឯនាយ​ឆ្នេរ​ដា​ណឺម៉ា​ក​និង​ស៊ុយអែត គឺ​វា​កើត​ឡើង​នៅក្នុង​ទឹកដី​ក្រោម​ការគ្រប់គ្រង​របស់​​បណ្តា​ទីភ្នាក់ងារ​ចារកម្ម​អាម៉េរិក​។​អ្នកនាំពាក្យ​ក្រសួងការបរទេស ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា​(Maria Zakharova)​បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​គ្រប់គ្រង​ទាំងស្រុង​នៅ​លើ​ដែន​​ទឹក​ម្តុំ​ដា​ណឺ​ម៉ាក​និង​ស៊ុយអែត កន្លែង​ដែល​មាន​ការ​លិច​ធ្លាយ​ចំនួន​បួន​នៅ​បំពង់​បង្ហូរ​Nord Stream 1 និង Nord Stream 2 ដែល​លាតសន្ធឹង​កាត់​បាតសមុទ្រ​បាល់​ទិច​រវាង​រុស្ស៊ី​និង​អាល្លឺម៉ង់​៕

Post navigation