Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការ​ស្ទុះ​ងើបឡើង​ខ្លាំងក្លា​នៃ​សេដ្ឋកិច្ច​របស់​ចិន​នាំឱ្យ​មាន​ការកើនឡើង​ក្រុមហ៊ុន​មកពី​បរទេស​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ជាមួយនឹង​វិធានការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​ដ៏​ល្អ​ប្រសើរ​របស់​ចិន ដែល​ជំរុញ​ចល័តភាព​ទី​ក្នុងសង្គម​និង​ការផ្លាស់ប្តូរ​ជា​អន្តរជាតិ ក្រុមហ៊ុន​ដែល​ផ្តល់​មូល​​និធិ​ដោយ​បរទេស​ជាច្រើន​នៅក្នុង​ប្រទេស​ចិន បាន​ចាប់ផ្តើម​យ៉ាង​អស្ចារ្យ​ក្នុង​ឆ្នាំ ២០២៣ ដោយ​នាយក​ប្រតិបត្តិ​របស់​ពួកគេ​បង្ហាញ​ពី​ទំនុកចិត្ត​លើ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស​នេះ​។​

​នៅក្នុង​របាយការណ៍​កា​រងារ​របស់​រដ្ឋាភិបាល​ដែល​បាន​អនុម័ត​កាលពីដើម​ខែ​នេះ រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ពី​គោលដៅ​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២៣ របស់​ខ្លួន​ក្នុង​រង្វង់ ៥ ភាគរយ​ដែល​លឿន​ជាងកំ​​ណើ​ន ៣ ភាគរយ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០២២​។​

​ត្បិត​មាន​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បា​តក្តី ក៏​ក្រុមហ៊ុន Beijing Benz Automotive Co., Ltd. (BBAC) ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​របស់ Mercedes-Benz និង BAIC Group នៅតែ​អាច​សម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២២ ដោយ​អាច​ផលិត​រថយន្ត​បាន​ជាង ៦០០.០០០ គ្រឿង​កាលពី​ឆ្នាំមុន​។​

​លោក អា​ណូ វ៉ាន់ ដឺ មឺ​វី (Arno van der Merwe) នាយក​ប្រតិបត្តិ និង​ជា​ប្រធាន BBAC បាន​និយាយថា ក្រុមហ៊ុន​បាន​ត្រឡប់​ទៅ​រក​បរិយាកាស​ប្រតិបត្តិការ​ធម្មតា​វិញ​ទាំងស្រុង ដោយ​បង្កើត “​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​” ក្នុង​ឆ្នាំ ២០២៣​។ យើង​កំពុង​ទន្ទឹងរង់ចាំ​ដល់​ឆ្នាំ​ដ៏​រឹងមាំ​ខាង​ប្រតិបត្តិការ​”​។​

​ដើម្បី​ដោះស្រាយ​តម្រូវ​ការកើនឡើង​នៃ​ទីផ្សារ​រថយន្ត​ថាមពល​ថ្មី​ដ៏​ធំ​នៅក្នុង​ប្រទេស​ចិន ក្រុមហ៊ុន​បាន​ធ្វើ​ការផ្លាស់ប្តូរ​នៅក្នុង​ខ្សែសង្វាក់​ដំឡើង​របស់ខ្លួន ហើយ​ឥឡូវនេះ​អាច​ផ្លាស់ប្តូរ​ការផលិត​ដោយ​ភាពបត់បែន​សម្រាប់​រថ​យន្ត​ដែល​ប្រើ​ថាមពល​ឥន្ធនៈ ហាយ​ប្រ៊ី​ដ និង​អគ្គិសនី​ដោយ​ផ្អែក​លើ​តម្រូវការ​ទីផ្សារ​។​

​លោក អា​ណូ វ៉ាន់ ដឺ មឺ​វី និយាយថា រវាង​ពេលដែល​ក្រុមហ៊ុន​ចាប់កំណើត​ក្នុង​ឆ្នាំ ២០០៥ និង​ឆ្នាំ ២០២២ BBAC បាន​ផលិត​រថយន្ត​សរុប​ជាង ៤ លាន​គ្រឿង ហើយ​អាច​សម្រេចបាន​៥​លាន​គ្រឿង​ក្នុងពេល​ឆាប់ៗ​។​

​នៅ​ទីក្រុង​ប៉េកាំង​ផងដែរ ក្រុមហ៊ុន​បច្ចេកវិជ្ជា​ម៉ាស៊ីន​បង្ហាប់​ខ្នាត​យក្ស​របស់​អាល្លឺម៉ង់ Bitzer បាន​សម្រេចចិត្ត​វិនិយោគ ៣០០ លាន​យ័ន (​ប្រហែល ៤៤ លាន​ដុល្លារ​អាម៉េរិក​) បន្ថែម​ទៀត​នៅក្នុង​រោងចក្រ​របស់​ខ្លួន​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​បច្ចេកវិជ្ជា​ប៉េកាំង​ក្នុង​ឆ្នាំនេះ​៕

​កម្មករ​កំពុងធ្វើការ​ក្នុង​រោងចក្រ Beijing Benz Automotive. Co., Ltd.​

Post navigation