Cambodia

ការធ្វើជំរឿន​សត្វ​ត្មាត លើក​ទី​១ នៅ​ឆ្នាំ​២០២១ បាន​រកឃើញ​សត្វ​ត្មាត ចំនួន ៨២ ក្បាល​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ តាមរយៈ​ការធ្វើជំរឿន កាលពី​ចុង​សប្តាហ៍​មុន​ពី​ទិន្នន័យ ទីតាំង ជំរឿន​សត្វ​ត្មាត ៤ កន្លែង អ្នកជំនាញ​កត់ត្រា វត្តមាន​សត្វ​ត្មាត ចំនួន ៨២ ក្បាល ហើយ​ការ​ជំរឿន​នេះ មាន​ចំនួន ៥ ដង​ទៀត ដើម្បី​សន្ម​ត់​ថា របាយ​ប្រជា សាស្ត្រ នៃ​សត្វ​ត្មាត ឆ្នាំ​២០២១ នេះ ធ្លាក់ចុះ​ឬ​កើនឡើង​។​

​ក្រុមមន្ត្រី បានឱ្យដឹងថាៈ តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព លទ្ធផល​នៃ​ការធ្វើជំរឿន សត្វ​ត្មាត ទូទាំងប្រទេស កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ បាន​កត់ត្រា​វត្តមាន សត្វ​ត្មាត ចំនួន ៨២ ក្បាល ក្នុងនោះ មាន​ត្មាតភ្លើង ១៣ ក្បាល ត្មាតផេះ ៤២ ក្បាល និង​ត្មាត​ត្នោត ២៧ ក្បាល​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការធ្វើជំរឿន សត្វ​ត្មាត​ប្រចាំឆ្នាំ ២០២១ នៅ​កម្ពុជា សហការ​រៀប ចំ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ ក្នុង​កិច្ចការ​អភិរក្ស ធនធានធម្មជាតិ ត្រូវបាន​បើក​ធ្វើឡើង នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅលើ​ទីតាំង ចំនួន ៤ កន្លែង នៅក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ដែល​ជឿជាក់ថា មាន​វត្តមាន​សត្វ​ត្មាត រស់នៅ​។​

​នេះ​ជាការ​អង្កេត តាមដាន​ជីវៈចម្រុះ នៅក្នុង​តំបន់ការពារធម្មជាតិ នៅ​កម្ពុជា ដើម្បី​ដឹងថា តើ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ មាន​វត្តមាន​សត្វព្រៃ ជីវៈចម្រុះ​អ្វីខ្លះ ដើម្បី ងាយស្រួល ក្នុងការ​រៀបចំ​ផែនការ​ការពារ និង​អភិរក្ស ឱ្យមាន​ប្រសិទ្ធភាព ខ្ពស់ សំដៅ​ថែរក្សា​ឱ្យបាន នូវ​ជីវៈចម្រុះ ដែល​កម្ពុ​ជាមាន​។​

​តាម​ការបញ្ជាក់ របស់លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា វត្តមាន​សត្វ​ត្មាត ដែល​បាន​កត់ត្រា នៅ​ទីតាំង​ជំរឿន ទាំង ៤ កន្លែង​នោះ រួមមាន​៖ ១) មាន​សត្វ​ត្មាត ចំនួន ២៣ ក្បាល ត្រូវបាន​កត់ត្រា នៅ​អាហារ​ដ្ឋា​ន​ត្មាត ខេត្តព្រះវិហារ​; ២) មិនមាន​វត្តមាន​សត្វ​ត្មាត​នៅ​អាហារ​ដ្ឋា​ន​ខេត្តមណ្ឌលគិរី​; ៣) មាន​សត្វ​ត្មាត​ចំនួន ៥២ ក្បាល ត្រូវបាន​កត់ត្រា នៅ​អាហារ​ដ្ឋា​ន​ត្មាត ខេត្តស្ទឹងត្រែង និង ៤) មាន​សត្វ​ត្មាត​ចំនួន ៧​ក្បាល ត្រូវបាន​កត់ត្រា នៅ​អាហារ​ដ្ឋា​ន​ត្មាត ខេត្តក្រចេះ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ ដើម្បី​សន្និដ្ឋានថា ចំនួន​ប្រជាសាស្ត្រ នៃ​សត្វ​ត្មាត ដែលជា​ប្រភេទ​សត្វ កម្រ​ជិត​ផុត​ពូជ លើ​ពិភពលោក មានការ​ថយចុះ ឬ​កើនឡើង ក្រុមការងារ​បច្ចេកទេស ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ នឹង​បន្តធ្វើ​ជំរឿន ទូទាំងប្រទេស ចំនួន ៥ ដង​ទៀត គឺ​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២០ ខែមិថុនា ថ្ងៃទី​១០ ខែកញ្ញា ថ្ងៃទី​២០ ខែកញ្ញា ថ្ងៃទី​១០ ខែធ្នូ និង​ថ្ងៃទី​២០ ខែធ្នូ​២០២១​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ ជំរឿន​សត្វ​ត្មាត នៅ​ប្រទេស​កម្ពុជា ធ្វើឡើង ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ ពី ៤ ទីតាំង​ផ្សេងគ្នា នៅក្នុង​ភូមិភាគ​ឦសាន នៃ​ប្រទេស កម្ពុជា ហើយ​ត្រូវបាន​អនុវត្ត និង​ចូលរួម​ដោយ ក្រុមការងារ​សត្វ​ត្មាត​កម្ពុជា (CVWG ) ដោយ​សហការ​ជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌល អង្គរ ដើម្បី​អភិរក្ស​ជីវៈចម្រុះ (ACCB) និង​អង្គការ​សមាគម អភិរក្ស​សត្វព្រៃ (WCS) នៅក្នុង​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។​

​តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០២០ ចំនួន​សត្វ​ត្មាត ច្រើន​បំផុត មាន​ត្រឹម ១២៩ ក្បាល​ប៉ុណ្ណោះ ក្នុងប្រទេស​កម្ពុជា​។ ពួកវា​រស់នៅ​ជា​ហ្វូង ហើយ​ស៊ី​សាកសព ជា​អាហារ​។​

​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងបរិស្ថាន​រូបនេះ បានបញ្ជាក់​ថាៈ នៅក្នុង​ខេត្តព្រះវិហារ ក្រសួងបរិស្ថាន បាន​សហការ ជាមួយ​អង្គការ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស នៅតាម​តំបន់ការពារធម្មជាតិ តាមរយៈ​ការផ្តល់​ចំណី បន្ថែម​មួយខែ ២ ដង ដល់​សត្វ​ត្មាត និង​ការពារ​សំបុក​ពង​កូន អភិវឌ្ឍន៍ នូវ​ការយល់ដឹង ស៊ីជម្រៅ នៃ​កត្តា​ប្រឈម ដល់​សត្វ​ត្មាត នៅក្នុង​ខេត្តព្រះវិហារ​។ ចាប់ពី​ខែ មករា ដល់​ខែ ឧសភា ឆ្នាំ​២០២១ មាន ការរៀបចំ​ការផ្តល់​ចំណី​បន្ថែម តាមរយៈ​ការធ្វើ​«​អាហា​រដ្ឋា​ន ត្មាត​» ចំនួន ១០ ដង ដើម្បី​តាមដាន ចំនួន​សត្វ​ត្មាត​។ សត្វ​ត្មាត មាន​វត្ត​មាននៅ កម្ពុជា មានតែ​បី​ប្រភេទ​គឺ ១)​ត្មាតភ្លើង ២)​ត្មាត​ត្នោត និង ៣)​ត្មាតផេះ​។ សត្វ​ត្មាត ជា​ប្រភេទ​ជិត​ផុត​ពូជ បំផុត​ពី​ផែនដី មាន​វត្ត​មាននៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង ក្រចេះ នៃ​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា សត្វ​ត្មាត ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់ ក្នុងការ​បាត់​ពូជ នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត នៅតែ​បន្ត​មានការ ធ្លាក់ចុះ ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង ការពារ និង​អភិរក្ស​ក៏ដោយ​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ មូលហេតុ​ដែលនាំឱ្យ សត្វ​ត្មាត នៅក្នុង​ប្រទេស​កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង ខ្លាំង​បំផុត ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់ តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។​

​លោក​បាន​និយាយ​បន្ថែមថាៈ ប្រជា​សហគមន៍ នៅតាម​តំបន់​មួយចំនួន បាន​ប្រើ ប្រាស់​ថ្នាំពុល ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល​នេះ ក៏​ជា​មូលហេតុ ចម្បង ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត ស្លាប់​ដែរ ដោយសារតែ​សត្វ​ត្មាត ទាំងនោះ ស៊ី​សាកសព​សត្វ ដែល​ស្លាប់​ដោយសារតែ ថ្នាំពុល​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អភិរក្ស និង​ការពារ​សត្វ​ត្មាត ដោយ​បញ្ឈប់ សកម្មភាព​បរបាញ់ ឬ​ការ​ជួញ ដូរ​សត្វព្រៃ​។ លោក​បាន​ថ្លែង ដោយ​បញ្ជាក់ដែរថាៈ សត្វ​ត្មាត ជា​សត្វ​ស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន ដោយ​ស៊ី​គម្រង់​សាកសព សត្វ​ផ្សេងទៀត ជា​អាហារ ហើយ​ការពារ និង​អភិរក្ស​សត្វ​ត្មាត បាន​គង់វង្ស វា​ជាការ​ថែរក្សា មរតក​ធម្មជាតិ ដ៏​មានតម្លៃ​មហាសាល សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល ជាត​ម្លៃ សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​ការទាក់ទាញ ភ្ញៀវទេសចរ​សម្រាប់ ទេសចរណ៍ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល ជូន​ប្រជាពលរដ្ឋ​៕/V​-PC

Football news:

After 10 days, Russia is fifth in the Tokyo 2020 medal standings. A little more-and the UK will catch up with us
Former Liverpool and England player Downing has finished his career
Bardzagli about 18-year-old Mbappe: He ran at a speed of 3,000 miles per hour. I asked Paratici why Juve is not signing him yet
Robert Pires: Mbappe's goal is to win the Champions League with PSG, and he will achieve it, I think
Messi and Barcelona have agreed a contract until 2026. Lionel's salary will be reduced by 50% (Diario Sport)
Giroud on Ibrahimovic: He often acts as a ten. We can complement each other
Bayern, Bayer and Borussia Gladbach are Interested in PSG defender Kerer