
ដោយៈសុផល/ភ្នំពេញ៖ជាផ្នែកមួយនៃបេសកម្មក្នុងការដាក់សេវាកម្មបម្រើអតិថិជនជាប្រព័ន្ធឌីជីថល ការិយាល័យឥណទានកម្ពុជា (ហៅកាត់ CBC) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការណ៍ឥណទាននិងទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន ។ នេះជាលើកដំបូងបំផុតដែល
ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថលបែបរួមបញ្ចូលមួយដែលជំរុញ ឱ្យមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និង អក្ខរកម្មហិរញ្ញវត្ថុ។
ប្រធាននាយកប្រិត្តិបត្តិរបស់ការិយាល័យឥណទានកម្ពុជា លោក អឿ សុធារ័ត្ន បានមានប្រសាសន៏ថា:“ការផ្តល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងនៃពត៌មានខាងឥណទានដែលមានភាពសុក្រឹតនិងទាន់ពេលវេលាគឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា”។

លោកបានបន្តថា: “របាយការណ៍ត្រីមាសចុងក្រោយបំផុតរបស់យើងបានបង្ហាញថាកម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថានៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានភាពចល័តខាងសេដ្ឋកិច្ចនិងការខ្ចីប្រាក់កាន់តែច្រើនដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិពួកគេក៏ត្រូវបានផ្តល់ជូននូវឧបករណ៍ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់កម្ចី។កម្មវិធីទូរស័ព្ទCBCមានតួនាទីជំរុញការរីកចម្រើនប្រកបដោយស្ថេរភាពនិងចីរភាពតាមរយៈតម្លាភាព”។
ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃCBCសង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និង ទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទានការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុនិងបង្ហាញពីឥណ ទានរបស់ខ្លួនពង្រឹងអំណាចក្នុងការចរចារបស់ពួកគេខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវនៃព័ត៌មានឥណទានរបស់ពួកគេតាមរយៈសេវាកម្មដោះស្រាយជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះក៏ផ្តល់ជូននូវសម្ភារៈសម្រាប់សិក្សានិងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាននិងនិន្នាការដែលកំពុងមានភាពពេញនិយមក្នុងវិស័យហិរ ញ្ញវត្ថុផងដែរ។
អ្នកប្រើប្រាស់ដែលមានសញ្ជាតិកម្ពុជាអាចទទួលបានរបាយការណ៍ឥណ ទានមួយឆ្នាំម្តងដោយឥតគិតថ្លៃ។សម្រាប់របាយការណ៍ឥណទាននិងសេវា កម្មជាវបន្ថែមផ្សេងទៀតនឹងតម្រូវឱ្យមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើកាតវីសា (Visa) ម៉ាស្ទ័រកាត(MasterCard),JCB,UnionPayឬកាតDCI។CBCក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគងទៅក្នុងកម្មវិធីទូរ ស័ព្ទរបស់ពួកគេដើម្បីជួយសម្រួលដល់ប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុជាច្រើនជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល។
ចាប់តាំងពីឆ្នាំ២០១២ការិយាល័យឥណទាននៅកម្ពុជាបានក្លាយខ្លួន ជាអ្នកនាំមុខគេខាងផ្តល់សេវាកម្មផ្នែកព័ត៌មានហិរញ្ញវត្ថុដំណោះស្រាយវិភា គនិងសេវាកម្មរាយការណ៍ពីឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុនិងអ្នកប្រើប្រាស់ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕Ph