ចែករម្លែក

​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​ព័ត៌មាន​ចុងក្រោយ​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាក់​សា​រ៉ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ៨​នាក់​មធ្យោបាយ​រថយន្ត​២​គ្រឿង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌​។​

​កម្លាំង​សហការ​ជាមួយនិង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់ ១,​ឈ្មោះ​ទាក់​ឌី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​បុរី​ឈូក​វ៉ា​២​សង្កាត់​សំរោង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​២,​ឈ្មោះ​ណ​យ​បុ​រ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​គុ​ត្ត​សត​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​នៅត្រង់ចំណុច​មុខ​មន្ទីរ​ធម្មការ​ខេត្តកំពង់ឆ្នាំង​។​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ធី​នីសា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ចម្ការលើ​ឃុំ​បឹង​ខ្នា​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​មូលហេតុ​បណ្តាលមកពី​ភ្លើង​ប្រច័ណ្ឌ ។​

​វត្ថុតាង​ដកហូត​រួមមាន​៖​រថយន្ត ១ គ្រឿង ម៉ាក Lexus RC ពណ៌​ឈាមជ្រូក ស្លាក​លេខ ភ្នំពេញ ៩២៣៩​។​កាំភ្លើង​១​ដើម​ម៉ាក​ZORAKIM906TD​សំបក​ក​ន្ទុះ​ចំនួន​១​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​អនុវត្ត​ទៅតាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម