Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការបើកហឹបវិញ្ញាសាជាមួយការប្រឡងបាក់ឌុបថ្ងៃទី២បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី០៦ខែធ្នូ

Views: 2

ដោយ៖ដេប៉ូ/ភ្នំពេញ៖នៅតាម មណ្ឌល ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង០៥-០៦ ធ្នូ ២០២២ នាព្រឹកថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញពីសកម្មភាពក្នុងការបើកហឹប វិញ្ញាសា នៃ ការ ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញវិជ្ជា សម័យ ប្រឡង ០៥ ធ្នូ ២០២២ នៅ តាម មណ្ឌល ប្រឡង ទាំងអស់ ក្នុងនេះដោយមានការ ចូលរួម ពី គណៈមេប្រយោគ គណៈកម្មការ អប្បមាទ ទូទាំង ប្រទេស ជំនួយការ អប្បមាទ ប្រធាន-អនុប្រធាន នៅ តាម មណ្ឌល។

គួរបញ្ជាក់ថា៖ ចំពោះ ដំណើរការ សំណេរ នា ព្រឹក នេះ មាន ពីរ មុខវិជ្ជា គឺ៖ សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ វិជ្ជា)។

ដោយឡែកនាព្រឹកនេះបេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២៕សរន

Post navigation