Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការបោះឆ្នោត​នៅ​ថៃ​៖ ប្រា​យុទ្ធ​នៅ​ស្ងៀម​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា​លោក​នឹង​បន្ត​នៅ​ក្នុង​​អំណាច​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ នាយករដ្ឋមន្ត្រី​ចាំផ្ទះ​លោក ប្រា​យុទ្ធ ចាន់ អូ​ចា កាលពី​ថ្ងៃ​ចន្ទ​​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​លោក​នឹង​នៅ​ក្នុង​តំណែង​នាយករដ្ឋមន្ត្រី​បើសិនជា​​កើតមាន​«​ឧបទ្ទវហេតុ​នយោបាយ​»​មួយ​នៅក្នុង​ពេល​អនាគត​ដ៏​ខ្លី​។​

​ប្រា​យុទ្ធ ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ជាតិថៃ​រួបរួម​(UTN)​បាន​និយាយថា លោក​​សុំ​មិន​និយាយ​ពី​ពាក្យ​ចចាមអារ៉ាម​នេះ​ទេ មុនពេល​លោក​បន្ថែមថា​« គ្រប់យ៉ាង​ត្រូវធ្វើឡើង​ស្រប​​តាមច្បាប់​»​។​

«​កុំ​និយាយ​អ្វី​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ប្រសិនបើ​មាន​ករណី​ដូច្នេះ​ដូច្នោះ ។​មិនមាន​ទេ វា​ជា​ពាក្យ​​ចចាមអារ៉ាម មែន​ទេ​?​តើ​អោយ​ខ្ញុំ​ឆ្លើយ​ម្តេច​ទៅ​?»​។​

លទ្ធភាពរបស់ប្រាយុទ្ធនៅបន្តកាន់អំណាចមិនទាន់អស់ទាំងស្រុងនៅឡើយទេ វាអាស្រ័យស្ថានការណ៍នយោបាយវិវត្តន៍

ការសង្ស័យ​និង​ពាក្យ​ចចាមអារ៉ាម​លេចឡើង​ព្រោងព្រាត ដូច​ជា​ថា​តើ​ក្រុមចំរុះ​ប្រាំបី​គណ​​បក្ស​ដឹកនាំ​ដោយ​គណបក្ស​កាវ​ក្លៃ​(MFP)​នឹង​គាំទ្រ​ប្រធាន​កាវ​ក្លៃ លោក​ភិតា លីម​ចារឺ​នរ៉ា​ត​​ជា​នាយករដ្ឋមន្ត្រី​ដែរឬទេ ឬក៏​ថា​តើ​ក្រុមចម្រុះ​នេះ​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​សភា​ទាំង​ពីរ​ថ្នាក់​​ដែរ​ឬទេ​សំរាប់​បង្កើត​រដ្ឋាភិបាល​បន្ទាប់​។​

​ប្លុក​នេះ​មាន​សមាជិក​សភា​ជាប់ឆ្នោត​ថ្មី​សរុប​៣១៣​អាសនៈ ដូច្នេះ​វា​ទាមទារ​ការគាំទ្រ​ពី​សមាជិក​​សភា​ឬ​ព្រឹទ្ធសភា​៦៣​រូប​ទៀត ទើប​គ្រប់​សម្លេង​អនុម័ត​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ណា​ម្នាក់​។​ឥឡូវ​​គណបក្ស MFP​និង​គណបក្ស​ធំ​លំដាប់​ទី​ពីរ​ក្នុង​ក្រុមចំរុះ​នេះ គឺ​បក្ស​ភឿ​ថៃ​កំពុង​ខ្វែងគំនិត​ជា​​មួយ​MFPទៀត​អំពី​តំណែង​ប្រធានសភា ជាហេតុ​នាំ​អោយ​លេចឮ​ពាក្យ​ចចាមអារ៉ាម​បន្តបន្ទាប់​ថា ​បក្ស​ភឿ​ថៃ​បាន​លួចច​ចរចា​ជាសម្ងាត់​ជាមួយ​គណបក្ស​ដទៃទៀ​ត រួម​ទាំង​គណបក្ស​ក្នុង​រដ្ឋាភិបាល​​បច្ចុប្បន្ន ដើម្បី​បង្កើត​ក្រុម​ចំរុះ​ថ្មី​មួយ​។​

​ក្នុងពេល​ជាមួយគ្នា លោក ស្រេតថា ថា​វី​ស៊ីន (Srettha Thavisin)​បេក្ខជន​​នាយក​​រដ្ឋមន្ត្រីម្នាក់​របស់​បក្ស​ភឿ​ថៃ បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​អំពី​«​កិច្ចព្រមព្រៀង​សម្ងាត់​»​មួយ​ដើម្បី​​បង្កើត​ក្រុមចំរុះ​មួយទៀត ដឹកនាំ​ដោយ​ភឿ​ថៃ​។​

​ការបដិសេធ​នេះ​នៅពេល​មាន​ការ​បង្ហោះ​រូប​លោក​នៅ​ជាមួយ​ប្រធាន​បក្ស​ភូម​ចៃ​ថៃ​និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​បច្ចុប្បន្ន​លោក អានុ​ធីន ឆាន​វី​រ៉ា​គុល​(Anutin Charnvirakul)​នៅ​ឯការ​​ប្រកួត​បាល់ទាត់​របស់​ក្រុម​Leicester City នៅ​អង់គ្លេស​។​លោក​ស្រេតថា​បាន​និយាយថា​​វា​គ្រាន់តែ​ជា​ការជួប​គ្នា​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​៕

​ការជួបគ្នា​រវាង​អ្នក​ទាំង​ពីរ​កើតឡើង​ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​រវាង​គណបក្ស​មួយចំនួន​ដើម្បី​បង្កើត​ក្រុមចំរុះ​ថ្មី​មួយ​

Post navigation