Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រកួតចប់ហើយ ដោយកម្ពុជា ចាញ់ម្ចាស់ផ្ទះ ២ទល់៣

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតរវាងក្រុមបាល់ទាត់នារី U17 កម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះ U17 អូគីណាវ៉ា បានបញ្ចប់ហើយ នៅមុននះបន្តិច ដោយកម្ពុជា ចាញ់ម្ចាស់ផ្ទះ ២ទល់៣។ នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ Japan-ASEAN U-17 Women’s Football Tournament ដែលធ្វើនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន។ ការប្រកួត បានចាប់ផ្ដើមឡើង នៅវេលាម៉ោង ១០ ព្រឹក ម៉ោងនៅកម្ពុជា។

នេះជាការប្រកួតទី៣ របស់ក្រុមបាល់ទាត់នារី អាយុក្រោម ១៧ ឆ្នាំ របស់កម្ពុជា ដែលការប្រកួតលើកទី១ នាថ្ងៃទី១៧ មីនា កម្ពុជា ឈ្នះឥណ្ឌូណេស៊ី ២ទល់០ ហើយថ្ងៃទី១៩ មីនា កម្ពុជា បានចាញ៉សឹង្ហបូរី ០ទល់២ និងថ្ងៃទី២០ មីនានេះ កម្ពុជាបានចាញ់ក្រុមម្ចាស់ផ្ទះ គឺក្រុមអូគីណាវ៉ា ក្នុងលទ្ធផល ២ទល់៣ ៕ V / N

Post navigation