Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រកួតគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ចាប់ផ្ដើមនៅថ្ងៃនេះ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ (1st Labokator SEA Champion) ចាប់ផ្ដើមប្រកួតពីថ្ងៃទី១ ដល់ថ្ងៃទី៣ មេសាដោយមានប្រទេសចំនួន ៤ ចូលរួម ដោយមានកីឡាករ កីឡាការិនី ចំនួនប្រមាណ ១០០ នាក់។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោ បានឲ្យដឹងថាៈ ប្រទេសចំនួន៤ ដែលចូលរួមនោះ មានកម្ពុជា ដែលជាម្ចាស់ផ្ទះ វៀតណាម ឡាវ និង ហ្វីលីពីន។ ចំពោះមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រម មានមកពី ១១ ប្រទេស ដែលក្រៅពីកម្ពុជា ដែលជាម្ចាស់ គឺមានមកពី ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ីឥណ្ឌា អាមេរិក បារាំង និង កូរ៉េ ។

ល្បុក្កតោ ត្រូវបានដាក់ឲ្យមានក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា ។ ការប្រកួតជើងឯកអា ស៊ីអាគ្នេយ៍ លើកទី១ នេះ គឺជាព្រឹត្តិការណ៍ Pre-SEA Games មួយដ៏សំខាន់ សម្រាប់ប្រទេសដែលនឹងបញ្ជូនកីឡាករ និងកីឡាការិនីមកចូលរួមប្រកួតគុនល្បុក្កតោ នាស៊ីហ្គេមខាងមុខនេះ។

ជាមួយនឹងការប្រកួតនេះ ក៏នឹងមានកម្មវិធីជួបជុំគ្នា ដើម្បីចែករំលែក និងស្វែងយល់ពីបទបញ្ជាប្រកួតបរួមជាមួយលក្ខន្ដិកៈ នៃគុនល្បុក្កតោ ទៀតផង៕/V/R

Post navigation