Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣

Views: 4

ដោយៈ សុវណ្ណកុម្ភៈ / កណ្តាល៖ ក្រុមកីឡាករ-កីឡាការិនី កីឡាបាល់ទាត់ ចំនួន ៦ ក្រុម ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា បាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថាៈ ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរក កីឡាការិនីឆ្នើមប្រចាំឆ្នាំ​ខេត្តកណ្តាល ដើម្បីតំណែងឲ្យខេត្ត ចូលរួមព្រឹត្តិការណ៍ទូទាំងប្រទេស។

លោកបានបន្តថាៈ ការប្រកួតឆ្នាំមានតែ ៦ ក្រុម ដោយសារក្រុមផ្សេងៗទៀត មិនបានចូល រួម ព្រោះកីឡាការិនីមួយចំនួន តាមបណ្តាលស្រុកចម្រុះ ឲ្យខេត្តកណ្តាល ជាប់រវល់ការ ប្រកួតដែរ ហើយក្រុមផ្សេងទៀត កីឡាការិនី ជាប់រវល់ការសិក្សា តាមសាលារៀនរដ្ឋ។ ដូច្នេះឆ្នាំនេះ មានក្រុមចូលរួមត្រឹម ៦ ក្រុម៕ V / N

Post navigation