Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការសាងសង់ច្រាំងស្ទឹងព្រែកត្នោតឡើងវិញនៅក្រុងតាខ្មៅអនុវត្តបានលទ្ធផល៤០ភាគរយហើយ

Views: 1

ដោយៈប.ខុន/ភ្នំពេញៈ គម្រោងសាងសង់ឡើងវិញច្រាំងស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅដែលបាក់ស្រុតកាលពីក្នុងខែឧសភាឆ្នាំ២០២២ហើយចាប់ផ្តើមធ្វើការសាងសង់ឡើងវិញកាលពីដើមខែមករាឆ្នាំ២០២៣មកដល់ពេលនេះអនុវត្តបានលទ្ធផលប្រមាណជា៤០ភាគរយហើយ ដោយគ្រោងធ្វើឱ្យរួចរាល់នៅក្នុងខែឧសភា លើប្រវែងច្រាំងដែលត្រូវធ្វើពី បេតុងសរុប២៤០ម៉ែត្រ ខណៈដែលច្រាំង ស្ទឹងព្រែកត្នោតដែលមានការប្រឈមនឹងការបាក់ស្រុតមានប្រវែងរហូតដល់ប្រមាណជា៤.០០០ម៉ែត្រ។


លោក ម៉ៅ ហាក់ ប្រធានគម្រោងសាងសង់ច្រាំងស្ទឹងព្រែងត្នោតនៃក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ថា ការសាងសង់ឡើងវិញច្រាំងស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅមកដល់ពេលនេះ(២៨មីនា)អនុវត្តបានលទ្ធផលប្រមាណជា៤០ភាគរយនៃគម្រោងហើយដោយក្រុមការងារកំពុង ចាក់ ធ្នឹមភ្ជាប់ពីសរសរគ្រឹះមួយ ទៅក្បាលសរសរគ្រឹះមួយយ៉ាងមមាញឹក។
ប្រធានការដ្ឋានរូបនេះបាននិយាយឱ្យដឹងទៀតថាការសាងសង់ច្រាំងស្ទឹងព្រែកត្នោតឡើងវិញនេះ បានចាប់ផ្តើមធ្វើកាលពីដើមខែមករាដោយធ្វើបានតែប៉ុន្មានថ្ងៃក៏មានទឹកជំនន់ស្ទឹងព្រែកត្នោតមកដល់ធ្វើឱ្យរាំងស្ទះការងារអស់រយៈពេល៣សប្តាហ៍។ទោះជាយ៉ាងណាគម្រោងនេះនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងខែឧសភាឆ្នាំ២០២៣។ ការងារដែល
ត្រូវអនុវត្តមានប្រវែង២៤០ម៉ែត្រ ដោយម្ខាង១២០ម៉ែត្រហើយគ្រឹះដែលត្រូវបុកជាក់ស្តែងមានចំនួនប្រមាណជា៣០០ដើម ជាកន្លែងដែលបានបាក់ស្រុតកាលពីដើមខែឧសភាឆ្នាំ២០២២។
លោកម៉ៅ ហាក់បាននិយាយឱ្យដឹងផងដែរថាច្រាំងស្ទឹងព្រែកត្នោតដែលប្រឈមនឹងការបាក់ស្រុតបន្តមានប្រវែងរហូតដល់ទៅជាងបួន ពាន់ម៉ែត្រតែចំពោះមុខធ្វើតែកន្លែងបាក់ស្រុត២៤០ម៉ែត្រនេះសិន៕ P / N

Post navigation