Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការដង្ហែរព្រះអគ្គិកីឡានៅឥណ្ឌូនេស៊ីបានបញ្ចប់មុននេះបន្តិច

Views: 1

ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្ដើមពិធីដង្ហែនៅល្ងាចថ្ងៃទី០១ ខែមេសានេះ នៅរដ្ឋធានីហ្សាកាតា ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ ក្នុងនោះក៏មានការចូលរួមពីក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា។

សូមបញ្ជាក់ថាកីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជាកំពុងចែករំលែកបទពិសោធន៍ដល់ក្រុមឥណ្ឌូនេស៊ី ក៏ដូចជាធ្វើការហ្វឹកហាត់កីឡាបញ្ចសិលាពីឥណ្ឌូនេស៊ីនៅទីនោះដែរ។

ពិធីដង្ហែបាន ធ្វើឡើងនៅពហុកីឡដ្ឋានជាតិឥណ្ឌូនេស៊ី Gelora Bung Karno ដោយរត់ជុំវិញស្ដាត ក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី, លោក Muhadjir Effendy រដ្ឋមន្ដ្រីស្ដីទីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី និងលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ព្រមទាំងមានការចូលរួមពីឯកអគ្គរាជទូត និងមន្ដ្រីទូតបណ្ដាប្រទេសក្នុងតំបន់ជាច្រើនផងដែរ ។

ឆ្លៀតឱកាសនោះដែរលោក ហោ សារុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហការប្រតិបត្តិការរបស់ភាគីឥណ្ឌូនេស៊ី ក្នុងការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ក៏ដូចជាថ្នាក់ដឹកនាំ មន្ដ្រីទូត និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមរត់ដង្ហែ និងអបអរសាទរពិធីដ៏មានអត្ថន័យនេះ ។

កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមប៉ុណ្ណោះទេ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ។ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡានៅបណ្ដាប្រទេសតំបន់អាស៊ានគឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡាតាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដងដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម ដោយចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨និង៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង៕សរន/R

Post navigation