Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការវាយប្រហារ​ថ្មី​របស់​រុស្ស៊ី​លើ​ទីក្រុង​គៀវ​សម្លាប់​មនុស្ស​បីនាក់​

Views: 18

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​រុស្ស៊ី​បានចាប់ផ្តើម​ការវាយប្រហា​រ​នៅ​ខែ​មិថុនា​ជាមួយនឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​បី​នាក់​និង​​បង្ក​របួស​មនុស្ស​ជាច្រើន​ទៀត​។​

​ក្រោយ​ការវាយប្រហារ​ចំនួន​១៧​លើក​លើ​រដ្ឋធានី​អ៊ុយ​ក្រែន​កាលពី​ខែ​ឧសភា ភាគច្រើន​ដោយ​ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​នេះ​ជា​ថ្មី​កាលពី​ដើម​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បំផ្លាញ​អាគារ​​មនុស្ស​រស់​នៅ​ជា​ច្រើន​និង​គ្លីនិច​វេជ្ជសាស្ត្រ​មួយ​។ អ្នក​ស្លាប់​ពីរ​នាក់​ជា​កុមារ នេះ​បើ​តាម​មន្ត្រី​ក្រុង​។​

​សូមបញ្ជាក់​ថា កងកម្លាំង​អ៊ុយ​ក្រែន​កាន់តែស្ទាត់​ក្នុង​ការស្ទាក់​កំទេច​ដ្រូ​ន​និង​កាំជ្រួច​រុស្ស៊ី តែ​ក្នុង​ករណីខ្លះ​កំទេច​ដ្រូ​ន​និង​កាំជ្រួច​បង្ក​អគ្គិភ័យ​និង​របួស​មនុស្ស​នៅ​តាម​អាគារ​និង​នៅលើ​ដី​។​

​កាលពី​ថ្ងៃ​ពុធ រុស្ស៊ី​ក៏បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​ចំនួន​បី​លើ​តំបន់​ឃើ​សុន​ភាគខាងត្បូង នៅពេល​ការវាយប្រហារ​ដោយ​កាំជ្រួច​និង​កាំភ្លើង​ធំ​ត្រូវបាន​រាយការណ៍​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​នេះ៕

​អ្នក​ជួយ​សង្គ្រោះ​និង​ក្រុម​វេជ្ជសាស្ត្រ ជួយ​អ្នក​រងរបួស​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​កាលពី​ថ្ងៃ​១​មិថុនា នៅ​ក្រុង​គៀវ​

Post navigation