Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កាត់ទោស​ដាក់​គុក​មេដឹកនាំ​ប្រឆាំង​ឥណ្ឌា​ដោយសារតែ​បរិហារកេរ្តិ៍​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖​មេដឹកនាំ​ប្រឆាំង​ឥណ្ឌា លោក រ៉ា​ហ៊ុល គន្ធី​រ​(Rahul Gandhi)​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​ពី​រ​ឆ្នាំ​ចំពោះ​ករណី​បរិហារកេរ្តិ៍​មួយ​។​សមាជិក​សភា​បក្ស​ខុន​ក្រេស​(Congress)​រូបនេះ​ត្រូវបាន​តុលាការ​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត (Gujarat)​ផ្តន្ទាទោស​ចំពោះ​សម្តី​កាលពី​ឆ្នាំ​២០១៩​អំពី​នាម​ត្រ​កូត​របស់​នាយក​រដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី នៅ​ការជួបជុំ​ឃោសនា​រក​សម្លេង​​មួយ​។​

ក្រោយការកាត់ទោស ​លោក​គន្ធី​រ អាច​នៅ​ក្រៅ​ឃុំ​បាន​៣០​ថ្ងៃ​និង​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសំរេច​នេះ​នៅពេល​គណបក្ស​របស់​លោក​បាន​និយាយថា លោក​ជា​គោលដៅស្វែងរកហំហុសនិងដាក់ទោស​ដោយសារតែ​លាតត្រដាង​«​អំពើអាក្រក់​»​របស់​​រដ្ឋាភិបាល​។

​ការបោះឆ្នោត​ត្រូវ​ធ្វើ​នៅ​ឆ្នាំក្រោយ​ ដូច្នេះ​ទោស​ជាប់គុក​ពីរ​ឆ្នាំ​មាន​ន័យ​ថា គន្ធី​រនឹង​មិន​អាច​ចូលរួម​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០២៤​បានទេ​។​ក្នុងរូបលោក គន្ធីរ(អាវសកណ្តាល)បានទៅដល់តុលាការរដ្ឋហ្គូចារ៉ាត

​អ្នកនាំពាក្យ​របស់​គណ​បក្ស​ខុន​ក្រេស បាន​និយាយថា ការសំរេច​ក្តីនេះ​ពោរពេញ​ដោយ​«​ការសន្និដ្ឋាន​ដែល​មិន​អាច​ទទួលយក​បាន​តា​ម​ផ្លូវច្បាប់​»​និង​ថា​ពួក​អ្នក​នយោបាយ​របស់​ខ្លួន​នឹង​មិន​នៅ​ស្ងៀម​ទេ​។​

​តែ​គណបក្ស​Bharatiya Janata Party (BJP)​ដែល​កំពុងកាន់​អំណាច​និយាយថា ការកាត់ក្តី​នេះ​ធ្វើតាម​នីតិវិធី​តុលាការ​យ៉ាង​ត្រឹមត្រូវ ។​

រំលឹកថាពេល​ថ្លែង​នៅក្នុង​ការជួបជុំ​មួយ​ក្នុង​រដ្ឋកា​ណា​តា​កា​(Karnataka )​កាលពី​ខែ​មេសា​ឆ្នាំ​២០១៩ លោក​គន្ធី​រ បាន​និយាយថា​«​ហេតុអ្វី​បានជា​ពួកចោរ​អស់នេះ​មាន​ត្រកូល ម៉ូ​ឌី ដូចជា នី​រ៉ាវ ម៉ូ​ឌី​,​ឡា​លី​ត ម៉ូ​ឌី​,​ណា​រ៉េ​នដ្រា ម៉ូ​ឌី​»​។​

​នី​រ៉ាវ ម៉ូ​ឌី​(Nirav Modi)​ជា​សេដ្ឋី​ត្បូង​ពេជ្រ​ឥណ្ឌា​ដែល​រត់គេចខ្លួន​ម្នាក់ ហើយ​ឡា​លី​ត ម៉ូ​ឌី​(Lalit Modi)​ជា​អតីត​ប្រធាន​ក្រុមកីឡា​Indian Premier League​ដែល​ត្រូវ​ហាមឃាត់​អស់​មួយ​​ជីវិត​ពី​គណៈកម្មាធិការ​កីឡាគ្រី​ឃីត​ឥណ្ឌា​។​

​លោក​គន្ធី​របា​ននិយាយថា​លោក​បាន​និយាយ​ដូច្នេះ​ដើម្បី​រំលេច​អំពី​អំពើពុករលួយ និង​មិន​សំដៅលើ​សហគមន៍​ណាមួយ​ទេ​។​

​ពួក​អ្នកគាំទ្រ​គណបក្ស​Bharatiya Janata Party (BJP)​ពាក់​ម៉ាស់​មុខ​រូប​លោក​នាយករដ្ឋមន្ត្រី​ណា​រ៉េ​នដ្រា ម៉ូ​ឌី ក្នុង​ការជួបជុំ​ឃោសនា​បោះឆ្នោត​មួយ​កាលពី​ឆ្នាំ​២០១៩

​លោក​ម៉ូ​ឌី​បាន​ឈ្នះឆ្នោត​ភ្លូត​ទឹក​ភ្លូក​ដៅ​នៅ​ឆ្នាំ​២០១៩​។​

​ករណី​ប្រឆាំង​លោក រ៉ា​ហ៊ូ​ល គន្ធី​រ ប្តឹង​ដោយ​សមាជិក​សភា​ពួរ​នេស ម៉ូ​ឌី​(Purnesh Modi)​ដែល​អះអាង​ថា​សម្តី​រប​ស់មេ​បក្សប្រឆាំង​រូបនេះ បរិហារកេរ្តិ៍​សហគមន៍​ម៉ូ​ឌី​ទាំងមូល​៕

Post navigation