Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខែល​ការពារ​អាកាស​របស់​អាម៉េរិ​កនឹង​ទៅ​ដល់​អ៊ុ​យក្រែន​លឿន​ជាង​ការរំពឹង​ទុក​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (TheDrive) ៖ ប្រព័ន្ធ​ការពារ​ដែនអាកាស MIM-104 Patriot ដែល​ត្រូវបាន​សន្យា​ផ្តល់ជូន​ដោយ​សហរដ្ឋ​អាម៉េរិក​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែន​ឆាប់​ជា​ង​​ការរំពឹង​ទុក នេះ​បើ​យោង​តាម​មន្ត្រី​យោធា​អាម៉េរិក​។​

​ថ្ងៃទី ២១ ខែ​ធ្នូ​គឺ​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​សន្យា​ជាមួយ​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់ឱ្យ​ប្រទេស​របស់​គាត់​នូវ​ប្រព័ន្ធ Patriot មួយ​។ គ្រា​នោះ​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​រួមទាំង​មកពី​តំបន់​ផេក War Zone ថា​ការដឹក​ជញ្ជូន​អាច​ចំណាយពេល​យូរ​បន្តិច​ដោយ​ការហ្វឹកហ្វឺន​ដល់​​កងទ័ព​អ៊ុយ​ក្រែន​រំពឹងមាន​រយៈពេល​ច្រើនខែ​។​

​ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ឯម​ន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃ​អង្គារ​ទី​២១​មីនា ឧត្តមសេនីយ៍កងពល​តូច​ទ័ពអាកាស លោក ផាត់ រ៉ា​យ​ឌ័​រ (Pat Ryder)​អ្នកនាំពាក្យ​កំពូល​របស់​មន្ទីរ​បញ្ច​កោ​ណ​​បាន​និយាយថា ការ​ចែកចាយ​ប្រព័ន្ធ Patriot​នឹង​ត្រូវ​បាន “​ពន្លឿ​ន​”​ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ទេ​។​

​លោក​រ៉ា​យ​ឌ័​រ​បាន​និយាយថា “​ដូច្នេះ​សម្រាប់​ហេតុផល​សុវត្ថិភាព​ប្រតិបត្តិការ ខ្ញុំ​នឹង​មិន​ប្រាប់​អំពី​ការ​កំណត់​ពេលវេលា​ចែកចាយ​ទេ ក្រៅ​ពី​ការ​និយាយថា យើង​មាន​ទំនុកចិត្ត​ថា យើង​នឹង​អាច​យក​ប្រព័ន្ធ Patriots នៅ​ដល់​ទីនោះ​តាម​ពេលវេលា​កំណត់​ឆាប់រហ័ស​មួយ​។ ខ្ញុំ​សុំ​និយាយ​តែ​ត្រឹមហ្នឹង​ចុះ​”៕

​ប្រព័ន្ធ​ការពារ​ដែនអាកាស MIM-104 Patriot នឹង​ទៅ​ដល់​អ៊ុយ​ក្រែន​លឿន​ជាង​ការរំពឹងទុ​ក

Post navigation