Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តព្រះវិហារបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣

Views: 3

ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ : នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប។

របៀបវារៈកិច្ចប្រជុំមានការពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ ព្រមទាំងបានលើកឡើងពីការងារចាំបាច់មួយចំនួនរួមមាន ផែនការ ការពារសន្តិសុខសុវត្ថិភាពឃោសនា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ការងារផ្សព្វផ្សាយសេចក្តីណែនាំលេខ០០២ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររដ្ឋបាលខេត្ត និងវឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ២៤៥ អនក្រ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ៕ P / N

Post navigation