Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តព្រះវិហារបើកយុទ្ធនាការកាត់ឈ្វៀលដី ជូនប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍

Views: 1

ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារៈ  នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងបើកយុទ្ធនាការកាត់ឈ្វៀលដីជូន ប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងមានការចូលរួម ពីលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដែលត្រូវកាត់ ឈ្វៀលជាច្រើនរូបផងដែរ។

លោក គីម រិទ្ធី បានឲ្យដឹងថា នៅភូមិអភិវឌ្ឍន៍នេះកាលពីដើមគឺស្ថិតនៅក្នុងគម្រោងព្រៃអភិវឌ្ឍន៍របស់បរិស្ថាន តែលោក បានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញាតិដើម្បីកាត់ឈ្វៀលដីចេញពី គម្រោងដីព្រៃរបស់បរិស្ថាន និងវាស់វែងចេញប័ណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុង តំបន់ភូមិអភិវឌ្ឍន៍នេះ។ ជាមួយគ្នានេះលោកក៏បានសម្ដែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលដែលបានសម្រេចក្នុងការកាត់ឈ្វៀលដីជូនដល់បងប្អូននាពេលនេះ។

លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបាន ច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដី ជាប់គ្នាដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហាគឺក្រុមការងារមិនអាចវាស់វែង ជូនបាននោះទេ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា៕/PC

Post navigation