Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តកែប នឹងមានពុទ្ធបដិមាកម្ពស់ ៤៥ ម៉ែត្រ នៅលើកំពូលភ្នំ ក្នុងដែនឧទ្យានជាតិ

Views: 1

ដោយៈ បូកគោ/កែបៈ ដោយមានកិច្ចយល់ព្រមរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានការអនុញ្ញាតពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប នឹងសាងសង់ព្រះពុទ្ធ បដិមាកម្ពស់ ៤៥ ម៉ែត្រ នៅលើកំពូលភ្នំ ក្នុងដែនឧទ្យានជាតិកែប។ សមិទ្ធផលនេះ នឹងលេចរូបរាង នាអំឡុងពេល ឆ្នាំខាងមុខ ដោយចំណាយថវិកា អស់ប្រមាណជាង លានដុល្លារ។

លោក មៀច ឯម ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកែប បានប្រាប់ឱ្យដឹងថា យោងលិខិតលេខ៤១២/២២... ចុះថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួង ធម្មការ និងសេចក្តីជូនដំណឹងលេខ២១៤១... ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន គឺសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទទួលបានការអនុញ្ញាតច្បាប់ កសាងព្រះពុទ្ធរូបធំ អង្គទ្រង់ឱ្យអភយទាន កម្ពស់ ៤៥ ម៉ែត្រ នៅលើកំពូលភ្នំអតីតលោកសង្ឃចិន ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែបសង្កាត់កែប ក្រុងកែប។

តាមរយ:ការចុះពិនិត្យទីតាំងពីសំណាក់ព្រះអង្គ ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌល វិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីពេលថ្មីៗនេះ ក្រុមការងារបានសម្រេចសង់ព្រះពុទ្ធរូប បែរភក្ត្រទៅទិសខាងត្បូងឆៀងខាងកើត សំដៅចំសមុទ្រ។

លោកប្រធានមន្ទីរ បានបន្តថា ពេលនេះ ក្រុមវិស្វករបានខួងយកសំណាកដីភ្នំ ទៅ ពិសោធន៍ ហើយអាចនឹងចាប់ផ្តើម នៅពេលផុតរដូវភ្លៀងធ្លាក់ ខាងមុខ។ ក្នុងគម្រោងប្លង់ លម្អិត គឺដំណើរការសាងសង់ ត្រូវប្រើពេល ឆ្នាំ តែអាចគ្រោងរហូតដល់ ឆ្នាំក្រែងលោមានហានិភ័យ ឬប្រធានស័ក្ដិណាមួយ កើតឡើង។

លោក មៀច ឯម បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណ សមិទ្ធផលនោះ ត្រូវចំណាយ អស់ជាង លានដុល្លារ។ នេះជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប ដើម្បីបម្រើវិស័យពុទ្ធចក្រដែលនឹងធ្វើឱ្យមានការរីកចម្រើនផ្នែកចំណេះដឹង និងអាចកៀរគរប្រាក់ចំណូលសម្រាប់បង្កើនជីវភាពគ្រួសារប្រជាពលរដ្ឋក្នុងសហគមន៍ទូទាំងខេត្តកែប/V-PC

Post navigation